ប្រ៊ូកលីន (Brooklyn) កូនប្រុសច្បងរបស់លោកដេវីដ ប៊េកខាំ និងលោកស្រីវិចតូរីយ៉ា ប៊េកខាំ បានសម្រក់ទឹកភ្នែកក្នុងពេលទាស់សំដីជាមួយនាងហាន់ណា ក្រូស (Hana Cross) គូស្នេហ៍តារាម៉ូដនៅក្នុងរថយន្តរបស់ខ្លួន ។
ហេតុការណ៍បានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីពួកគេបង្ហាញភាពល្អូកល្អិន ក្នុងពេលចូលរួមទស្សនាការប្រគំតន្ត្រី «Coachella» ។
នាងហាន់ណា ក្រូស ជេរគូស្នេហ៍ ហើយភ្នែករបស់នាងបង្ហាញភាពមុតមាំក្នុងអំឡុងពេលពួកគេឈ្លោះគ្នា ។ លោកប្រ៊ូកលីន បើកបររថយន្តទាំងហ្មងសៅ និងសម្រក់ទឹកភ្នែក ។ ដើមហេតុបង្កឲ្យមានទំនាស់គ្នានៅមិនទាន់ដឹងច្បាស់ទេ ? នៅមុននេះតែប៉ុន្មានថ្ងៃពួកគេក៏មានទំនាស់គ្នាដែរនៅក្រៅហាងបាយមួយក្នុងក្រុងឡូស អេនចឺឡេស និងមានក្មេងប្រុសរ៉ូមេអូប្អូនរបស់ប្រ៊ូកលីនចូលឃាត់ ៕
ចែករំលែកព័តមាននេះ