ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ថៃ​រំភើបចិត្ត​មិន​ស្ទើរ​ក្រោយ​គូស្នេហ៍​ធ្វើ​រឿង​១​ក្រោយ​ដើម​ផ្កា​សាគូ​រ៉ា

4 ឆ្នាំ មុន

តារា​សម្តែង​ជនជាតិ​ថៃ​នាង​ពូ ប្រា​យ៉ា (Poo Praiya) និង​គូស្នេហ៍​អ្នកជំនួញ​បរទេស​លោក​មេ​ត​ធី​វ ប្រាក (Matthew Brag) បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​រូប​មាន​ចំណាប់អារម្មណ៍ ខណៈ​ពេល​ខាង​ប្រុស​បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដោយ​លុតជង្គង់​សុំ​រៀប​ការ​នៅ​ខាងក្រោម​ដើម​ផ្កា​សាគូ​រ៉ា…

តារា​សម្តែង​ជនជាតិ​ថៃ​នាង​ពូ ប្រា​យ៉ា (Poo Praiya) និង​គូស្នេហ៍​អ្នកជំនួញ​បរទេស​លោក​មេ​ត​ធី​វ ប្រាក (Matthew Brag) បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​រូប​មាន​ចំណាប់អារម្មណ៍ ខណៈ​ពេល​ខាង​ប្រុស​បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​ដោយ​លុតជង្គង់​សុំ​រៀប​ការ​នៅ​ខាងក្រោម​ដើម​ផ្កា​សាគូ​រ៉ា ប្រទេស​ជប៉ុន ។

នៅ​ពេល​អ្នក​សារព័ត៌​មានបាន​ជួប​នាង​ពូ នៅ​ក្នុង​ពិធី​បង្ហាញ​ផលិតផល​មួយ នៅ​តំបន់​«​ហ្គា​ឌែ​ន ហល​» ក៏​បាន​សួរនាំ​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ ខណៈ​ពេល​តារា​ឯករូប​នេះ​បាន​ទទួលស្គាល់​ថា​នៅ​មិន​ទាន់​ដល់​វេលា​ល្អ ប៉ុន្តែ​សកម្មភាព​របស់​គូស្នេហ៍​ហាក់ដូចជា​ផ្ដល់​កិត្តិយស​បំផុត​ដល់​ខ្លួន ។

ប្រវត្តិ​នៃ​ស្នេហា​របស់​អ្នក​ទាំង​២ គឺ​ពួក​គេ​បាន​សេពគប់​រយៈពេល​៣​ឆ្នាំ​ហើយ លោក​មេ​ត​ធី​វ និង​ក្រុម​គ្រួសារ​របស់​គេ​មាន​ភាព​សម​ញ្ញ និង​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី​ជា​ចម្បង ។ ហេតុ​ដូច្នេះ​គេ​ក៏​បាន​ប្រតិបត្តិ​ដល់​គូស្នេហ៍​ដោយ​លុតជង្គង់​សុំ​រៀប​ការ ដោយ​ក្នុង​ចិត្ត​របស់​គេ​មិន​ទាន់​ចង់​រៀប​ការ ភ្លាម​ៗ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ