ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ នរៈ​ពិ​ទូៈ ពី​គ្រឿងញៀ.ន​មក​ជា​អ្នក​ចែកចាយ​ផលិតផល​សុខភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ថៃ នរៈ​វិទូ​បាន​បង្ហាញ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ព្រោះ​បណ្តោយ​ខ្លួន​ឲ្យ​លង់ និង​បញ្ហា​គ្រឿងញៀន​សង្គម​មិន​ទទួលស្គាល់ ។ យ៉ាងណាមិញ​លោក​បាន​ព្យាបាល​តាំងចិត្ត​កែប្រែ​ឡើង​វិញ រហូត​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់ សម្លឹង​ទៅ​មុខជា​មនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​វិញ​ម្តង ។ ការ​យល់​ឃើញ​ពី​ផល​វិជ្ជមាន​បែប​នេះ របស់​ថៃ…

អតីត​តារា​សម្តែង​ថៃ នរៈ​វិទូ​បាន​បង្ហាញ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ព្រោះ​បណ្តោយ​ខ្លួន​ឲ្យ​លង់ និង​បញ្ហា​គ្រឿងញៀន​សង្គម​មិន​ទទួលស្គាល់ ។ យ៉ាងណាមិញ​លោក​បាន​ព្យាបាល​តាំងចិត្ត​កែប្រែ​ឡើង​វិញ រហូត​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់ សម្លឹង​ទៅ​មុខជា​មនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​វិញ​ម្តង ។ ការ​យល់​ឃើញ​ពី​ផល​វិជ្ជមាន​បែប​នេះ របស់​ថៃ នរៈ​ពិ​ទូ​ដោយសារ តែ​លោក​បាន​ផ្តាច់ខ្លួន​ចេញពី​ជាតិ​ញៀន​បាន​ទាំងស្រុង​ហើយ ថែម​ទាំង​បាន​ឱកាស​រក​នូវ​មុខ​ថ្មី​ៗ​ប្រកបដោយ​ភាព​ជឿជាក់ ។

លោក​ទើបតែ​ក្លាយជា​អ្នកតំណាង​ចែកចាយ​ផលិតផល​មួយ​ជួយ​រក្សា​សុខភាព និង​សម្រស់​ឲ្យ​កាន់តែ​ស្រស់​សោភា កាលពី​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​អ្នក​មានគុណ​ទាំង​២​ជួយ​តម្រង់​ទិស ។ អ្វី​ដែល​កាន់តែ​នឹក​ស្មាន​មិន​ដល់​តារា​ធ្លាប់​សាង​ឈ្មោះ​ក្នុង​សិល្បៈ​ឲ្យ​គេ​ស្គាល់​ងាក​មក​ប្រឡូក​សិល្បៈ​វិញ នឹង​ត្រៀម​ថត​ភាពយន្ត​ថ្មី​ក្នុង​អំឡុង​ខែឧសភា​នេះ ព្រមទាំង​ពិចារណា​ការ​ថត​កម្មវិធី​ផ្សេង​ៗ​ទៀត​តាម​សំណូមពរ​របស់​ផលិតករ ។

ថៃ នរៈ​ពិ​ទូ​បាន​ថ្លែង​ថា «​ប្រសិនបើ​លោក​មិនដឹង​កំហុស​លោក​មិន​អាច​ងាក​មក​ផ្លូវ​សិល្បៈ​ងាក​មក​រក​ជំនួញ​ប្រចាំ​ថ្ងៃ​បាន​ទេ ។ ធម្មតា​ជីវិត​មាន​ខុស​មាន​ត្រូវ បើ​ខុស​មិន​កែ​ជា​កំហុស​មួយ​ដ៏​ធំ​»​។ លោក​សូម​ផ្ញើ​សា​ដល់​យុវជន​ទាំងអស់​សូម​មេត្តា​ជៀស​ឆ្ងាយ​ពី​គ្រឿន​ញៀន ព្រោះ​អត់​មាន​ផ្លូវ​ល្អ​នោះ​ទេ មាន​តែ​បំផ្លាញ​អនាគត​ខ្លួនឯង ហើយ​ឲ្យ​សង្គម​យើង​កាន់តែ​ពិបាក​ប៉ុណ្ណោះ ។ ពិ​ទូ​ជា​ហ្វ្រេ​ស​ស៊ី​ប៊​យ​ឆ្នាំ​២០០៦ ក្រោយមក​បាន​ថត​រឿង​ភាគ​២​រឿង ដោយ​រឿង​ល្បី​គេ​ស្គាល់ «​ពិស​ស្នេហ៍​» ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង និង​បាន​កសាង​ស្នាដៃ​រឿង​ដុំ​បានជា​ច្រើន​រឿង​ផង​ដែរ​មុន​ពេល​បាត់​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ