ឪពុកម្តាយក្តី ព្រះពុទ្ធក្តី ព្រះមហាក្សត្រក្តី មិនមែនជាបុគ្គលដែលយើងត្រូវគោរពបួងសួងសុំនូវការអភ័យទោស ឬស្នើសុំឱ្យដកកម្មអាក្រក់ ដកអំពើបាបចេញពីខ្លួនយើងនោះទេ ។
បុគ្គលមិនគប្បីមានជំនឿទៅលើអ្នកខាងក្រៅណាមួយ ដែលយើងគួរតែសុំនូវការអត់ឱនទោស ឬគោរពបូជាដើម្បីឲ្យរួចចាកកម្មពៀរនោះឡើយ ។
បើបុគ្គលចង់សុំនូវការកម្ចាត់បង់កម្មអាក្រក់ចេញពីរាងកាយនោះ មានតែមនុស្សម្នាក់គត់ គឺខ្លួនយើងហ្នឹងឯង ដោយការវៀរចាកការប្រព្រឹត្តអាក្រក់ដោយកាយ វាចា ចិត្តឱ្យអស់ពីខន្ធសន្តាន ហើយងាកមកធ្វើអំពើជាកុសលវិញ អំពើអាក្រក់នោះនឹងបាត់សូន្យទៅដោយឯងៗ ។
នៅក្នុងគម្ពីរពុទ្ធសាសនាបានបញ្ជាក់ច្បាស់ណាស់ថា ថ្វីបើបុណ្យនិងបាបមិនអាចទាញយកមកស៊ីសងគ្នាបានមែន តែទោះជាយ៉ាងណាបុណ្យមានអានុភាពជាងបាប អាចទាញមនុស្សដែលធ្លាក់នរក ឱ្យទៅនៅឋានសួគ៌បាន ។
ចែករំលែកព័តមាននេះ