ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​បើ​មិន​បាន​អប់រំ​ចិត្តនឹង​ច្របូកច្របល់​ជាមួយ​តណ្ហា

4 ឆ្នាំ មុន

អ្វី​ទៅ​ដែល​ហៅ​ថា​តណ្ហា? ចំណង់​, សេចក្តី​ប្រាថ្នា​, តម្រេក​, សេចក្តី​អន្ទះអន្ទែង អំណាច​នៃ​ការ​លោភលន់ ការ​បៀតបៀន ឈ្នានីស​គ្នា ការ​រំលោភ​បំពាន ទាំង​អស់នេះ​គឺ​សុទ្ធតែ​កើត​ចេញពី​តណ្ហា…

អ្វី​ទៅ​ដែល​ហៅ​ថា​តណ្ហា? ចំណង់​, សេចក្តី​ប្រាថ្នា​, តម្រេក​, សេចក្តី​អន្ទះអន្ទែង អំណាច​នៃ​ការ​លោភលន់ ការ​បៀតបៀន ឈ្នានីស​គ្នា ការ​រំលោភ​បំពាន ទាំង​អស់នេះ​គឺ​សុទ្ធតែ​កើត​ចេញពី​តណ្ហា ។

តណ្ហា​នេះ​បើ​បុគ្គល​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ទេ នឹង​ធ្វើ​ឱ្យ​ចំណង់​គឺ​ការ​ចង់បាន មិន​ចេះ​ឆ្អែត មិន​ចេះ​ចប់ មិន​ចេះ​ស្កប់ស្កល់​សោះឡើយ ។

សម្បត្តិ​នៅ​ក្នុង​លោក​នេះ ដែល​សំខាន់​បំផុត​មិនមែន​ស្ថិត​នៅ​លើ​លាភ យស ឋានៈ បុណ្យស័ក្តិ កិត្តិយស ឬ​ការ​គោរព​លើកតម្កើង​តួនាទី​នោះ​ទេ គឹ​វា​ស្ថិត​នៅ​ត្រង់​ការ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ទើប​រួច​ចាក​ទុក្ខ​ផុត​តណ្ហា​ពី​ក្នុង​លោក​នេះ ។

បើ​និយាយ​ពី​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ បើ​មិន​បាន​អប់រំ​ឥន្ទ្រិយ​ឱ្យ​បាន​មត់​គត់​ទេ នឹង​ធ្វើ​ឱ្យ​ចិត្ត​ច្របូកច្របល់​ជាមួយនឹង​តណ្ហា​រក​សេចក្តី​ស្ងប់​មិនឃើញ​ឡើយ​។ ព្រោះហេតុនោះ​បានជា​លោក​ឱ្យ ប្រព្រឹត្ត​ព្រហ្មច​រិយធម៌​ក្នុង​ធម្ម​វិន័យ​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង ព្រោះ​កម្ចាត់​បង់​នូវ​តណ្ហា​បាន​សម្រេច ។

រឿង​តណ្ហា​នេះ​មាន​លក្ខណៈ​ធំធេង និង​ក្លៀវក្លា​ខ្លាំង​ណាស់ បើ​បុគ្គល​កម្ចាត់​តណ្ហា​ឱ្យ​អស់ពី​ខន្ធ​សន្តាន បាន​ដល់ត្រើយ​នៃ​ឋាន​សុខ​ហើយ គឺ​លែង​ទាមទារ​អ្វី​តទៅ​ទៀត​ហើយ ព្រោះ​ជា​ការ​សម្រេច​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់ទី​បំផុត មាន​ឥស្សរភាព មាន​សេរីភាព​ដ៏​មហាសាល​លែង​ជា​ខ្ញុំ​នៃ​តណ្ហា ក្នុង​វដ្តសង្សារ​នេះ​តទៅ​ទៀត​ហើយ ។