របើក​អាថ៌​កំបាំង​ឌី​ជេ​ហេ​រ៉ូ ជា​បុរស​ពោះ​ម៉ាយ​​កូន​២


រាជធានី​ភ្នំពេញ​៖ លោក​សា​ម៉េ​ត ហៅ​ឌី​ជេ​ហេ​រ៉ូ បាន​លាតត្រដាង​ឲ្យ​ដឹង​ថា​លោក​ជា​បុរស​ពោះម៉ាយ ចិញ្ចឹម​កូន​២​នាក់​តែ​ម្នាក់ឯង ។ លោក​បាន​បែកបាក់​ជាមួយ​ភរិយា​ជាង​១០​ឆ្នាំ​ហើយ ។ លោក​សា​ម៉េ​ត ខិតខំ​បំពេញការងារ​យ៉ាង​លំបាក ទម្រាំ​អាជីព​សិល្បៈ​លូត​ឡើង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នៅ​ពេល​រក​ប្រាក់​បាន​លោក​ក៏​សាងសង់​ភូមិ​គ្រឹះ​ធំ​មួយ​គ្រាន់​ឲ្យ​កូន​រស់នៅ​សមរម្យ​នឹង​គេ ។ ដី​សាងសង់​ផ្ទះ​នេះ​គឺជា​កេរ​ឪពុក​ម្ដាយ​របស់​លោក​បន្សល់​ទុក​ឲ្យ ។ ពេល​មាន​ប្រាក់​ទើប​លោក​សម្រេចចិត្ត​វាយ​កម្ទេច​ផ្ទះ​ចាស់​ចោល​ហើយ សាងសង់​គេហដ្ឋាន​ថ្មី​ប្រណីត​មួយ ។

ឌី​ជេ​ដែល​សម្បូរ​វោហារ​លាយឡំ​ភាព​កំ​ប្លុង​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ អា​ស៊ី​អាគ្នេយ៍​លោក​ហេ​រ៉ូ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​រៀបចំ​ឡើង​គេហដ្ឋាន​ថ្មី​ដោយ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​បំផុត ពិសេស​អ្នកសិល្បៈ​ព្រោះ​ផ្ទះ​របស់​លោក​ជា​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ចំណាយ​ទឹកប្រាក់​ដប់​-​ម្ភៃ​ម៉ឺ​ន​ដុល្លារ ។

ហែល​ឆ្លង​ជីវិត​តស៊ូ​យ៉ាង​លំបាក បុរស​ពោះម៉ាយ​កូន​ពីរ​លោក​ហេ​រ៉ូ បាន​កែប្រែ​ជីវិត​ឲ្យ​ស្រស់បំព្រង តែ​នៅ​តែ​ចាត់​ទុក​ខ្លួនឯង​ជា​បុគ្គល​សាមញ្ញ​ទោះបី​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ក្តី ។ លោក​និយាយ​ថា​«​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ផ្សេង​ក៏​អាច​ធ្វើ​បាន ។ គេហដ្ឋាន​ថ្មី​ក្បែរ​ស្ពាន​ព្រែក​ហូរ​ក្រុង​តា​ខ្មៅ​នេះ​សង់​លើ​ដី​កេរ​ឪពុក​ម្តាយ​បន្សល់​ទុក ហើយ​រក​ស៊ី​មានបាន​ខ្ញុំ​ក៏​ចាប់ផ្តើម​រៀបចំ​ច្នៃ​ជា​គេហដ្ឋាន​ថ្មី​ដោយ​ចំណាយពេល​ច្រើន​ខែ​សម្រាប់​សាងសង់​គេហដ្ឋាន​នេះ​។ សុំ​មិន​បញ្ជាក់​ថា​ផ្ទះ​នេះ​ចំណាយ​ដើមទុន​ប៉ុន្មាន​នោះ​ទេ អាស្រ័យ​លើ​ការ​វាយតម្លៃ​ពី​អ្នក​ឃើញ​ចុះ »​។

ទោះជា​យ៉ាងណា​ក្តី​មានការ​ប៉ាន់​ប្រមាណ​ថា​ផ្ទះ​នោះ​ជាង​១០​ម៉ឺ​ន ខ្លះ​ថា​ជាង​២០​ម៉ឺន​ដុល្លារ ។

លោក​ហេ​រ៉ូ​ថា​និយាយ​ថា​«​ខ្លួន​ក៏​ចាស់​ដែរ​បើ​ពេល​នេះ​មាន​ប្រ​ព​ន្ឋ​នៅ​ក្បែរ​នោះ​ខ្ញុំ​មិនសូវ​ហត់នឿយ​ទេ តែ​ពេល​នេះ​សប្បាយចិត្ត​ដែល​ខ្ញុំ​សម្រេច​បំណង​សង់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ជូន​ឪពុក​ម្តាយ ។ មិន​ចូល​ចិត្ត​ផ្ទះ​ក្នុង​បុរី​ទ ណាមួយ​ផ្ទះ​នេះ​ជា​ដី​កំណើត​មាន​ធម្មជាតិ​ល្អ​ស្ងប់ស្ងាត់ ។ ម្យ៉ាងទៀត​ដូច​ជា​សប្បាយ​ដែរ​ពេល​មាន​សត្វ​ចាប​មក​ទុំ​នៅ​បង្ក​សំឡេង​ក្នុងផ្ទះ​ពិតជា​ស្រឡះ​ខ្លួន »​។

ប្រហែលជា​ជាង​៣​ឆ្នាំ​ទៀត​ទើប​លោក​ហេ​រ៉ូ រក​គូ​ថ្មី​ព្រោះ​ពេល​នេះ​លោក​រវល់់​ការងារ​ច្រើ ទុក​ពេល​រក​លុយ​សិន​ទាន់​មាន​កម្លាំង​ដើម្បី​អនាគត​ខ្លួនឯង​ផង និង​ក្រុម​គ្រួសារ​ព្រមទាំង កូន​ៗ ។ លោក​ចង់បាន​នារី​ម្នាក់​យល់ចិត្ត​ដើម្បី​មើលថែ​គ្នា​ពេល​ចាស់​ទៅ​ដោយ​រំពឹង​ថា​ទេវតា​ពិតជា​ប្រទាន​ឲ្យ​លោក​ជួប​មនុស្ស​ល្អ​មិន​ខកចិត្ត​ទៀត​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ