ម៉ា ច័ន្ទបញ្ញា ចាំចម្លើយអូន អុីង !
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាចម្រៀង លោកម៉ា ច័ន្ទបញ្ញា និងអូន អុីង ត្រូវគ្នាវិញហើយ បន្ទាប់ពីអ្នកទាំងពីរប្រកាសផ្តាច់ចំណងស្នេហ៍កាលពីពេលថ្មីៗកន្លងមក ។ ទាំងម៉ា…
រាជធានីភ្នំពេញ៖ តារាចម្រៀង លោកម៉ា ច័ន្ទបញ្ញា និងអូន អុីង ត្រូវគ្នាវិញហើយ បន្ទាប់ពីអ្នកទាំងពីរប្រកាសផ្តាច់ចំណងស្នេហ៍កាលពីពេលថ្មីៗកន្លងមក ។ ទាំងម៉ា…
រាជធានីភ្នំពេញ៖ តារាចម្រៀង លោកម៉ា ច័ន្ទបញ្ញា និងអូន អុីង ត្រូវគ្នាវិញហើយ បន្ទាប់ពីអ្នកទាំងពីរប្រកាសផ្តាច់ចំណងស្នេហ៍កាលពីពេលថ្មីៗកន្លងមក ។
ទាំងម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍អូន អុីង បានប្រកាសពីចំណងស្នេហ៍របស់ពួកគេបានឈានដល់ផ្លូវបំបែក បន្ទាប់ពីមានទំនាស់មួយបានកើតឡើង ។ ដំណឹងបែកបាក់នេះ ត្រូវអ្នកទាំងពីរប្រកាសឡើងព្រមគ្នាតាមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្នុងពេលដែលពួកគេគិតថា អ្នកទាំងពីរមិនសមបែកគ្នាឡើយ ដោយសារគេតែឃើញចំណងស្នេហ៍របស់អ្នកទាំងពីរមានភាពផ្អែមល្ហែម ។
ពេលនេះម៉ា ច័ន្ទបញ្ញា និងអូន អុីងបានផ្សះផ្សាស្នេហ៍វិញហើយ ដោយគេបានឃើញសារដ៏ផ្អែមល្ហែមរបស់តារាចម្រៀងលោកម៉ា ច័ន្ទបញ្ញា។ នៅលើហ្វេសប៊ុករបស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបថតគូស្នេហ៍អូន អុីង ថា «ស្អែកបងទៅឆ្ងាយហើយ ១ខែក្រោយ យើងជួបគ្នាវិញ ។ ទោះយើងឈ្លោះគ្នា តែបងសង្ឃឹមថា យើងនឹងឆ្លងកាត់ដំណាក់កាលស្មុគស្មាញនេះ ។ ថែខ្លួនអូន » ។
តាមរយៈសារដែលម៉ាច័ន្ទបញ្ញាបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ចំណងស្នេហ៍របស់ពួកគេពិតជាបានផ្សារភ្ជាប់ឡើងវិញហើយ បើទោះបីជាអ្នកទាំងពីរមិនបានប្រកាសជាសាធារណៈប្រាប់ទស្សនិកជនក៏ដោយ ។
បន្ទាប់ពីស្នេហាវិលរកសភាពដើមឡើងវិញនេះ ទស្សនិកមួយចំនួនបានចោទជាសំនួរថា បើត្រូវគ្នាវិញហើយ តើពិធីមង្គលការរបស់អ្នកទាំងពីរអាចកើតមាន ឆាប់ៗ ឬយ៉ាងណានោះ ត្រូវបាន ម៉ា ច័ន្ទបញ្ហា លើកឡើងដោយខ្លីថា លោករង់ចាំតែភាគីខាងស្រីនិយាយថា អូខេតែប៉ុណ្ណោះ ។
ម្ចាស់បទ «Forever Alone» លោក ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងរូបស្រស់អូន អុីង បានចាប់ផ្តើមភ្ជាប់និស្ស័យស្នេហ៍ជាមួយគ្នាមកដល់បច្ចុប្បន្នបានប្រមាណជិត៣ឆ្នាំហើយ ។ កន្លងមក ម៉ា ច័ន្ទបញ្ញា បញ្ជាក់ថា អ្នកទាំងពីរមិនមានគម្រោងភ្ជាប់ពាក្យឡើយ ពោលនឹងរៀបចំពិធីមង្គលការតែម្តង ហើយពិធីនេះអាចនឹងកើតមាននាពេល ឆាប់ៗ បន្ទាប់ពីអ្នកទាំងពីរបានឈ្វេងយល់ចិត្តគ្នារយៈពេលជាងមួយឆ្នាំ ។
គូស្នេហ៍នេះធ្លាប់បានចូលរួមសម្ដែងរួមគ្នាតាមរយៈ MV បទ«ពីរនាក់បានហើយ» របស់ ADDA ហើយជា រឿយៗអ្នកទាំងពីរបានបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា ដូចជានៅពេលដើរកំសាន្ត និងចូលរួមកម្មវិធី ផ្សេងៗ ៕
ចែករំលែកព័តមាននេះ