ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នៃ​ការ​កាន់​តាម​បកតិ​សីល

4 ឆ្នាំ មុន

បកតិ​សីល ឬ​សីល​៥​ប​ជា​ប្រភព​នៃ​សន្តិភាព រហូត​អ្នកប្រាជ្ញ​ខាង​ផ្លូវលោក​បាន​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិកា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ពិភពលោក​អនុវត្ត​ទាំងអស់​គ្នា ។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​បកតិ​សីល ៖១-​បា​ណា​តិ​បា​តា វេរមណី វៀរចាក​ការ​សម្លាប់​សមនុស្ស​សត្វ​។ ការ​មិន​សម្លាប់សត្វ​រមែង​មាន​សុខភាព​ល្អ…

បកតិ​សីល ឬ​សីល​៥​ប​ជា​ប្រភព​នៃ​សន្តិភាព រហូត​អ្នកប្រាជ្ញ​ខាង​ផ្លូវលោក​បាន​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិកា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ពិភពលោក​អនុវត្ត​ទាំងអស់​គ្នា ។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​បកតិ​សីល ៖
១-​បា​ណា​តិ​បា​តា វេរមណី វៀរចាក​ការ​សម្លាប់​សមនុស្ស​សត្វ​។ ការ​មិន​សម្លាប់សត្វ​រមែង​មាន​សុខភាព​ល្អ អាយុ​យឺនយូរ​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគតជាតិ​។

២-​អទិន្នា​ទានា វេរមណី វៀរចាក​ការ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ការ​មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃ​រមែង​ថែរក្សា​ទ្រព្យរបស់​ខ្លួន​បាន​គង់វង្ស ឋិតថេរ​មិន​វិនាស​អន្តរាយ​ដោយហេតុ​ផ្សេង​ៗ មាន​អន្តរាយ​អំពី​ចោរ​ជាដើម​។

៣-​កា​មេ​សុ មិច្ឆាចា​រា វេរមណី ហាម​ប្រព្រឹត្ត​ខុស​ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​។ ការ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​រមែង​គ្រប់គ្រង​គ្រួសារ​ដោយ​សុវត្ថិភាព មិន​មាន​អ្នក​ដទៃ​មក​បៀតបៀន​ប្រពន្ធ​កូន​ឡើយ​។

៤-​មុសា​វា​ទា វេរមណី វៀរចាក​ការ​ពោល​ពាក្យ​កុហក​។ ការ​មិន​ពោល​ពាក្យភូតកុហក​បោកប្រាស​គេ​រមែង​មាន​សំឡេង​ពីរោះ មិន​មាន​ពាក្យ​ចោទ​ពោល​មូល​បង្កាច់​បង្ខូចកេរ្តិ៍​ពី​អ្នក​ដទៃ​។

៥-​សុរា​មេ​រយ​មជ្ជ​ប្ប​មា​ទ​ដ្ឋា​នា វេរមណី វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង​។ ការ​មិន​សេពសុរា និង​គ្រឿងញៀន រមែង​មាន​សតិបញ្ញា​ល្អ និង​មិន​វង្វេងវង្វាន់​ក្តៅ​អន្ទះអន្ទែង​ក្នុង​រាង​កាយ​។ រួច​ចាក​ពី​ភាព​សៅហ្មង​ក្នុង​ពេល​បច្ចុប្បន្ន ទៅ​ភព​ខាង​មុខ​នឹង​ជា​អ្នកមាន​បញ្ញា​ច្រើន ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងពួង​។

ផល​ដែល​ទទួល​បាន​ពី​ការ​ប្រតិបត្តិ​តាម​បកតិ​សីល​ត្រឹមត្រូវ​ហើយ​នោះ មិនមែន​ហុច​ផល​ឱ្យ​តែ​ទៅ​ក្នុង​អនាគតជាតិ​ទេ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ទទួល​បាន​ផល​ដែរ គឺ​ការ​រស់នៅ​ជា​សុខ​មិន​មានទោស​ក្នុង​ហេតុ​នានា ​។