ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ៊ូ​ក​លី​ន ស្រក់​ទឹកភ្នែក​ពេល​ឈ្លោះ​គ្នា​ជា​មួយ​គូស្នេហ៍

4 ឆ្នាំ មុន

ប្រ៊ូ​ក​លី​ន (Brooklyn) កូនប្រុស​ច្បង​របស់​លោក​ដេ​វី​ដ ប៊េ​ក​ខាំ និង​លោកស្រី​វិច​តូ​រី​យ៉ា ប៊េ​ក​ខាំ បាន​សម្រក់​ទឹកភ្នែក​ក្នុង​ពេល​ទាស់​សំដី​ជាមួយ​នាង​ហាន់​ណា ក្រូ​ស (Hana Cross)…

ប្រ៊ូ​ក​លី​ន (Brooklyn) កូនប្រុស​ច្បង​របស់​លោក​ដេ​វី​ដ ប៊េ​ក​ខាំ និង​លោកស្រី​វិច​តូ​រី​យ៉ា ប៊េ​ក​ខាំ បាន​សម្រក់​ទឹកភ្នែក​ក្នុង​ពេល​ទាស់​សំដី​ជាមួយ​នាង​ហាន់​ណា ក្រូ​ស (Hana Cross) គូស្នេហ៍​តារា​ម៉ូ​ដ​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន ។

ហេតុការណ៍​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​ពួក​គេ​បង្ហាញ​ភាព​ល្អូកល្អិន ក្នុង​ពេល​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី «Coachella» ។

នាង​ហាន់​ណា ក្រូ​ស ជេរ​គូស្នេហ៍ ហើយ​ភ្នែក​របស់​នាង​បង្ហាញ​ភាព​មុតមាំ​ក្នុងអំឡុងពេល​ពួក​គេ​ឈ្លោះ​គ្នា។ លោក​ប្រ៊ូ​ក​លី​ន បើកបរ​រថយន្ត​ទាំង​ហ្មងសៅ និង​សម្រក់​ទឹកភ្នែក ។ ដើមហេតុ​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ?

នៅ​មុន​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ពួក​គេ​ក៏​មាន​ទំនាស់​គ្នា​ដែរ​នៅ​ក្រៅ​ហាង​បាយ​មួយ​ក្នុង​ក្រុង​ឡូ​ស អេ​ន​ចឺ​ឡេ​ស និង​មាន​ក្មេង​ប្រុស​រ៉ូ​មេ​អូ​ប្អូន​របស់​ប្រ៊ូ​ក​លី​ន​ចូល​ឃាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ