យុគ ចិន្តាព្រលយពាក្យចង់រៀបការ
- ភ្នំពេញ
រហូតមកទល់ពេលនេះពិធីការិនីយុគ ចិន្តា ត្រូវបានគេគិតថា មានវ័យជ្រេបន្តិចហើយ ប៉ុន្តែនាងជោគជ័យខ្លាំងនៅក្នុងអាជីពទោះបីមិនទាន់រៀបការក្តី ។ ប្រភពមួយដែលស្គាល់នាងបានអោយដឹងថា អ្នកនាងយុគ ចិន្តា មានចំណងស្នេហាថ្មី ក្នុងបេះដូងម្តងទៀតហើយ ពិសេសនៅសល់តែពេលជាង៣ឆ្នាំទៀតប៉ុណ្ណោះ អ្នកទាំង២នឹងក្រាបផ្ទឹមជាមួយគ្នាជាចំហរ ។

អ្នកដែលចាត់ទុកអ្នកនាងចិន្តា ថាជាតារាដែលជោគជ័យ តែការងារសិល្បៈ តែបរាជ័យស្នេហានោះនឹងត្រូវស្ងាត់មាត់ឈឹងវិញជាមិនខានឡើយ ។ បើគិតៗទៅអ្នកនាងយុគ ចិន្តា នៅតែមានមន្តស្នេហ៍រូបសម្បត្តិវិញ នៅតែទទួលការចាប់អារម្មណ៍ ទោះជាវ័យជ្រេហើយមានកូនស្រីម្នាក់ជិតពេញវ័យក្រមុំក៏ដោយ ។

បើតាមការណ៍ឲ្យដឹងអ្នកនាងយុគ ចិន្តា អាចរៀបការអំឡុងឆ្នាំ២០២២ ដោយសារឆ្នាំនោះអ្នកនាងមើលឃើញថា កូនស្រីបង្កើតយុគនដាពេជ្រ ហៅ(អម)ចូលវ័យ១៨ឆ្នាំ ល្មមអាចធ្វើជាកូនកំដរបានសមជាមួយម្តាយទើបសម្រេចបញ្ចេញពេលវេលារៀបការ ។ នៅមិនទាន់ដឹងច្បាស់ថា បុរសជាគូគាប់ធ្វើឲ្យពិធីការិនីយុគ ចិន្តា ព្រមទទួលស្នេហ៍មានមុខងារតួនាទីអ្វីឡើយ ស្របពេលសាម៉ីខ្លួនមិនទាន់ចង់បង្ហាញ ។ កោះសន្តិភាពមិនអាចទំនាក់ទំនងយុគ ចិន្តា សុំការបំភ្លឺបាន ៕


ចែករំលែកព័តមាននេះ