ញាក់សាច់កុំព្យូទ័រហ្គេម១នេះបង្ហាញខ្លួនជាមួយសមត្ថភាពដ៏អស្ចារ្យ និងតម្លៃកប់ពពក
Razer បានបង្ហាញម៉ូដែល Razer Blade Pro 17 (2019) ថ្មីរបស់ខ្លួនដែលជាកុំព្យូទ័រយួរដៃលេងហ្គេមដ៏សំខាន់មួយ ហើយវាត្រូវបានរចនាឡើងថ្មីពី Blade…
Razer បានបង្ហាញម៉ូដែល Razer Blade Pro 17 (2019) ថ្មីរបស់ខ្លួនដែលជាកុំព្យូទ័រយួរដៃលេងហ្គេមដ៏សំខាន់មួយ ហើយវាត្រូវបានរចនាឡើងថ្មីពី Blade…
Razer បានបង្ហាញម៉ូដែល Razer Blade Pro 17 (2019) ថ្មីរបស់ខ្លួនដែលជាកុំព្យូទ័រយួរដៃលេងហ្គេមដ៏សំខាន់មួយ ហើយវាត្រូវបានរចនាឡើងថ្មីពី Blade Pro 17 មុន ។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Min-Liang Tan បាននិយាយថាអ្នកទិញអាចរំពឹងថា វាជាកុំព្យូទ័រយួរដៃ Razer ដែលមានអនុភាព និង ល្អប្រសើរបំផុត ។
Razer Blade Pro 17 ថ្មីនេះមានបំពាក់នូវ CPU ជំនាន់ទី 9 របស់ Intel Core i7-9750H រួមជាមួយនឹង GPU NVIDIA GeForce RTX GPU ដែលអ្នកទិញនឹងជ្រើសរើសយកពី RTX 2060, 2070 ជាមួយ Max-Q Design និង 2080 ជាមួយនឹង Max-Q Design ផងដែរ ។ ម៉ូដែលនេះត្រូវបានផ្តល់ជូនជាមួយនឹងអង្គចងចាំពីរខ្សែ គឺ DDR4-2667Mhz 16GB និង ប្រភេទ SSD 512GB PCIe ។
ម៉ូដែលថ្មីនេះមានទំហំ 17.3 អ៊ីង Full HD 144Hz ហើយយោងតាមក្រុមហ៊ុនបានឱ្យដឹងថាអេក្រង់បង្ហាញរបស់វាត្រូវបានក្រិតតាមខ្នាត និង បានរចនាឡើងសម្រាប់អ្នកច្នៃប្រឌិត ព្រមទាំងអ្នកបង្កើតក្រាហ្វិក ។
ម៉ូដែល Razer Blade Pro 17 ផ្តល់ជូននូវជម្រើសនៃការតភ្ជាប់យ៉ាងទូលំទូលាយរួមទាំងច្រកបីនៃប្រភេទ USB-A 3.2 Gen 2, រន្ធដោត Realtek 2.5Gb Ethernet, HDMI 2.0b, រន្ធ USB 2 C 3.2 Gen 2 (មួយ គឺ Thunderbolt 3), មានឧបករណ៍ UHS-III SD card reader ។ ចំពោះការតភ្ជាប់ឥតខ្សែវិញ Blade Pro 17 ថ្មីមានបំពាក់ Intel Wireless AX WLAN ជាមួយល្បឿនរហូតដល់ 2.4Gb ក្នុងមួយវិនាទី និង Bluetooth 5.0 ។
ម៉ូដែលថ្មីនេះនាំមកនូវការរចនាដ៏ទាន់សម័យ ហើយបើតាមក្រុមហ៊ុន Razer គឺ Blade Pro 17 ផលិតពីអាលុយមីញ៉ូសម្រាប់យន្តហោះប្រភេទ CNC ដែលមានភាពធន់ទៅនឹងការកោស ។ បន្ទះ Trackpad ត្រូវបានធ្វើពីកញ្ចក់ ហើយគ្រាប់ចុចនីមួយៗមាន Backlit ដាច់ដោយឡែកដែលអ្នកប្រើមានជម្រើសដើម្បីផ្លាស់ប្តូរពណ៌ចំនួន ១៦,៨ លានពណ៌សម្រាប់ក្តារចុច ។
សូមបញ្ជាក់ផងដែរថា ម៉ូដែល Razer Blade Pro 17 (2019) នឹងដាក់លក់នៅខែក្រោយនេះដោយចាប់ផ្តើមពីតម្លៃ ២.៤៩៩ ដុល្លារ ដោយរួមបញ្ចូលនូវការធានាមាន ១ ឆ្នាំសម្រាប់អ្នកទិញនៅសហរដ្ឋអាមេរិកដោយចុះឈ្មោះសម្រាប់ RazerCare ៕
ចែករំលែកព័តមាននេះ