ឥឡូវនេះវាគឺជាឆ្នាំដែលពោពេញដោយពាក្យចចាមអារ៉ាមជាច្រើននៅលើប្រព័ន្ធ iOS ហើយយើងបានឮព័ត៌មានជាច្រើនដែលគួរឱ្យចាប់អារម្មណ៍អំពីអ្វីដែលយើងអាចរំពឹងនៅពេល iOS 13 បង្ហាញខ្លួនក្នុងកំឡុងពេលព្រឹត្តការណ៍ WWDC នៅក្នុងខែមិថុនា ខាងមុខនេះ ។ ឥឡូវនេះមានព័ត៌មានថា នឹងមានបញ្ចូលតួអង្គ Animoji ថ្មីមួយចំនួនទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ។

យោងតាមអ្នកអភិវឌ្ឍល្បីឈ្មោះ Steve Troughton-Smith យើងអាចរំពឹងថា នឹងមានតួអង្គ Animoji ថ្មីកាន់តែច្រើនថែមទៀតដែលនឹងបង្ហាញខ្លួនជាមួយ iOS 13 ដែលក្នុងនោះមានដូចជាតួអង្គតំណាងសត្វគោ, សត្វមឹក, កណ្តុរ និង ផ្ទៃមុខ emoji ។

Animoji គឺជារូបអារម្មណ៍ដែលមានចលនាហើយដែលអាចប្រើប្រព័ន្ធកាមេរ៉ា Face ID ដែលមាននៅក្នុង iPhones និង iPad Pro ថ្មី ។ ការបន្ថែម Animoji ថ្មីពិតជាត្រូវបានស្វាគមន៍សម្រាប់អ្នកដែលចូលចិត្តទាញយកគុណប្រយោជន៍នៃលក្ខណៈពិសេសនេះ ៕
ចែករំលែកព័តមាននេះ