ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាង​ស្រ​ឡូ​ន​សិច​ស៊ី​ ដួង ម៉ា​និ​ច គួរ​គាប់​នេត្រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ដួង ម៉ា​និ​ច បាន​រំលេច​រូបថត​ដ៏​សិច​ស៊ី​ជា​ច្រើន​សន្លឹក​នៅ​លើ​ដែន​កោះ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ រូបថត​ទាំងនោះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ។ បើ​ទោះបីជា​ដួង ម៉ា​និច្ច តែងតែ​បង្ហាញ​រូបភាព​បែប​សិច​ស៊ី​ជា​បន្តបន្ទាប់​ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ដួង ម៉ា​និ​ច បាន​រំលេច​រូបថត​ដ៏​សិច​ស៊ី​ជា​ច្រើន​សន្លឹក​នៅ​លើ​ដែន​កោះ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ រូបថត​ទាំងនោះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ។
បើ​ទោះបីជា​ដួង ម៉ា​និច្ច តែងតែ​បង្ហាញ​រូបភាព​បែប​សិច​ស៊ី​ជា​បន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែ​គ្រប់​រូបភាព​ដែល​នាង​បាន​បង្ហាញ ថ្មី​ៗ​ជា​បន្តបន្ទាប់​នោះ​នៅ​តែ​អាច​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន ជា​ពិសេស​គឺ បុរស​ៗ​។ គេ​តែងតែ​ស្ងើចសរសើរ​ពី​រូបរាង​ដ៏​ខ្លួន​របស់​នាង​គួរ​ឲ្យ​ក្នាញ់ ។

ចំពោះ​រូបថត​គ្រង​សម្លៀក​បំពាក់​ក្រណាត់​ពណ៌​ស​យ៉ាង​ស្តើង ដែល​មើលទៅ​ស្ទើរតែ​ឃើញ​រូបរាង​ទាំងស្រុង ដោយ​រំលេច​ជាមួយ​ទឹកសមុទ្រ​ត្រូវ​ដួង ម៉ា​និ​ច បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដើម្បី​បង្ហាញ​ទស្សនិកជន និង​អ្នកគាំទ្រ ។ ដួង ម៉ា​និ​ច មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ឡើយ ជុំវិញ​ការ​ថតរូប​បែប​សិច​ស៊ី​នេះ នាង​គ្រាន់តែ​អះអាង​ថា ក្រៅពី​ការ​សម្តែង ការ​ថត​ម៉ូ​ដែល​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​យ៉ាង​ខ្លាំង បើ​ទោះបីជា​នាង​បាន​បដិសេធ​ការងារ​នេះ​ជា​បន្តបន្ទាប់ ដោយសារ​ជាប់​ការងារ​សម្តែង​ក៏​ដោយ ។

ដួង ម៉ា​និច្ច លើក​ឡើង​ថា ដោយសារ​ការងារ​ដែល​ចូល​ចិត្ត​នាង​បាន​យល់ព្រម​ថត​នៅ​ក្រោម​កម្តៅថ្ងៃ ដោយ​មិន​ខ្លាច​ខ្មៅ​សាច់​ឡើយ ដោយ​ធ្វើ​យ៉ាងណា​នាង​អាច​សម្រេច​ការងារ​នេះ​តាម​គម្រោង ។

រូបភាព​ដ៏​សិច​ស៊ី​របស់​ដួង ម៉ា​និ​ច នា​ពេល​ថ្មី​ៗ​នេះ គឺ​នាង​បាន​ថត​សម្រាប់​ផ្សព្វផ្សាយ​ឲ្យ​រី​ស៊​ត​ម៉ា​ហ្វី​៊​យ៉ា កោះ​​ឋានសួគ៌ នៃ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពេល​ដែល​កោះ​មួយ​នេះ​កំពុង​អភិវឌ្ឍន៍​ជា​រមណីយ​បែប​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ដូច​ទៅ​នឹង​កោះ ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ក្រៅពី​ការ​ថត​ឲ្យ​រមណីយដ្ឋាន​នោះ ដួង ម៉ា​និ​ច ក៏​បាន​ឆ្លៀតពេល​ថតរូប​តាម​បែប​សិល្បៈ ផ្សេង​ៗ​នៅ​លើ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នោះ​ដើម្បី​ទុកជា​អនុ​ស្សាវរីយ៍ ក្នុង​ពេល​ដែល​នាង​បាន​ស្លុង​អារម្មណ៍​ទៅ​នឹង​សម្រស់ និង​ទេសភាព​នៃ​ដែន​កោះ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ដួង ម៉ា​និ​ច ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​ទីផ្សារ​ការងារ​សិល្បៈ​យ៉ាង​ក្រាស់​ក្រែល​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​ហក់​ឡើង​យ៉ាង​ខ្លាំង ទាំង​ការ​សម្តែង​ភាពយន្ត បទ​ចម្រៀង និង​ការ​ថត​ស្ប៉ត​ផ្សាយ​ពាណិជ​កម្ម ផ្សេង​ៗ​។ តារា​រូប​នេះ​បាន​លេចមុខ​លេខ​មាត់​កាន់តែ​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​ក្នុង​រឿង​«​ភ្លើង​»​ដែល​ទើបតែ​បាន​ចាក់​បញ្ចប់​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្នុង​ពេល​ដែល​រឿង​នេះ​បាន​ទទួល​ការ​និយម​ទស្សនា​ពី​ទស្សនិកជន​យ៉ាងច្រើន ។

រហូត​មក​ដល់​ពេល​នេះ ដួង ម៉ា​និ​ច នៅ​មិន​ទាន់​ឃើញ​បង្ហាញមុខ​គូស្នេហ៍​នៅឡើយ​ទេ បើ​ទោះបីជា​គេ​ដឹង​ថា តារា​រូប​នេះ​កំពុង​ត្រូវ​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​បុរស​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ