ស៊ូរី (Suri) កូនស្រីរបស់លោកស្រីខេធី ហូម និងលោកថម គ្រូស កំពូលតារាសម្តែងហូលីវូដ មានអាយុគម្រប់១៣ឆ្នាំ កាលពីថ្ងៃទី១៨ មេសា ២០១៩ ទទួលបានការកោតសរសើរថាមានសម្រស់ស្រស់ស្អាតដូចឪពុកម្ដាយ ។
ទោះបីជាលោកស្រីហូម និងលោកគ្រូសបានចែកផ្លូវគ្នាក៏ដោយ ប៉ុន្តែអ្នកទាំង២នៅមានរបស់រួម គឺនាងស៊ូរី ។ លោកស្រីខេធីទើបរៀបចំពិធីគម្រប់ខួបកំណើេតដល់កូនរួមជាមួយមិត្តភក្ដិនៅក្រុងញូវយ៉ក ។ ពិធីនោះនាងស៊ូរីស្ថិតនៅក្នុងឈុតសុីជម្ពូ អាវធំពណ៌បៃតងប្រកបដោយភាពរីករាយរួមទាំងហែហមដោយមិត្តភក្ដិ ។
កន្លងមកស៊ូរីបានបង្ហាញមុខលើកដំបូងក្នុងអាយុបាន២ខែនៅទស្សនាវដ្ដី «Vanity Fair» រួមជាមួយឪពុកម្ដាយដែលល្បីឈ្មោះនៅលើពិភពលោក ។ កាលណោះនាងស្ថិតនៅក្នុងការបីបាច់ថែរក្សារបស់លោកគ្រូស និងលោកស្រីហូមដែលពួកគេបានរៀបការប្រកបដោយភាពអធិកអធមក្នុងវិហារមួយនៅក្រុងរ៉ូមប្រទេសអ៊ីតាលី ៕
ចែករំលែកព័តមាននេះ