ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​១​នេះ​រក​ចំណូល​បាន​ច្រើន​ជាងគេ​ទម្លាក់​«Captain Marvel»​ទៅ​លេង​៤

4 ឆ្នាំ មុន

ភាពយន្ត​អង្រួន​បេះដូង​រឿង «The Curse of La Llorona» បាន​គ្រង​តំណែង​ជើងឯក​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​រក​ចំណូល​បាន​ប្រហែល​២៦,៥​លាន​ដុល្លារដូច​ការ​គ្រោងទុក ។ ការ​ចាក់​បញ្ចាំង​នៅ​លើក​ដំបូង​អាច​រក​ចំណូល​បាន​ច្រើន​ប្រហែល​៣០​លាន​ដុល្លារ និង​ព្យាករ​ថា​ចំណូល​នឹង​កើន​ខ្ពស់​បន្ត​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​អង់គ្លេស​ក្នុង​ថ្ងៃ​ទី​៣…

ភាពយន្ត​អង្រួន​បេះដូង​រឿង «The Curse of La Llorona» បាន​គ្រង​តំណែង​ជើងឯក​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​រក​ចំណូល​បាន​ប្រហែល​២៦,៥​លាន​ដុល្លារដូច​ការ​គ្រោងទុក ។ ការ​ចាក់​បញ្ចាំង​នៅ​លើក​ដំបូង​អាច​រក​ចំណូល​បាន​ច្រើន​ប្រហែល​៣០​លាន​ដុល្លារ និង​ព្យាករ​ថា​ចំណូល​នឹង​កើន​ខ្ពស់​បន្ត​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​អង់គ្លេស​ក្នុង​ថ្ងៃ​ទី​៣ ឧសភា និង​នៅ​ជប៉ុន​ក្នុង​ថ្ងៃ​ទី​១០ ឧសភា ខណៈ​ពេល​ចំណូល​សរុប​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ប្រហែល​៥៦,៥​លាន​សុ​ល្លារ ។

ចំណែក​រឿង «Shazam!» ចំណាត់ថ្នាក់​ទី​២ ក្នុង​ស​ប្ដា​ហ៍​ចុង​ក្រោយ​រក​ចំណូល​បាន​ប្រហែល​១៧,៣​លាន​ដុល្លារ ។ សម្រាប់​ខ្សែភាពយន្ត​រឿង​ថ្មី «Breakthrough» រៀបរាប់​ពី​ទំនៀមទម្លាប់​របស់​ជន​អំបូរ​គ្រឹ​ស្ត​ក្នុង​ស​ប្ដា​ហ៍​ដំបូង​អាច​រក​ចំណូល​បាន​១១,១​លាន​ដុល្លារ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ស​ប្ដា​ហ៍​កន្លង​មក​គឺ​រឿង «Captain Marvel» កាលពីមុន​អាច​រក​ចំណូល​ខ្ពស់ បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី​៤​មាន​ចំណូល​៩,១​លាន​ដុល្លារ ដោយ​ចំណូល​សរុប​ពី​ការ​បញ្ចាំង​នៅ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៧​ស​ប្ដា​ហ៍​កន្លង​ទៅ​មាន​ប្រហែល​៤០០​លាន​ដុល្លារ មាន​ន័យ​ថា​ចំណូល​សរុប​នៅ​ទូ​ទាំង​ពិភពលោក​ប្រហែល​១.០៨៩​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ