ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​បាន​បំផ្លាញ​នូវ​អ្វី​ៗ​សព្វបែបយ៉ាង

5 ឆ្នាំ មុន

ដំបូង​អំពើអាក្រក់​កកើត​ឡើង​តួច​តាច​ទេ លុះ​យូរ​ៗ​ទៅ​នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ប្រព្រឹត្ត​អបា​យ​មុខ​ល្បែង​ពា​លា លួច ឆក់​ប្លន់ លេងស្រី ផឹកស្រា និង​សេពគប់​បាបមិត្ត​ពេញបន្ទុក ទីបំផុត​វាបានបំផ្លាញនូវអ្វីៗសព្វបែបយ៉ាងដល់ការរស់នៅរបស់យើងរហូត​ដល់​នូវ​សេច​ក្តី​វិនាស​អន្តរាយ​ជាក់​ជា​មិន​ខាន ។…

ដំបូង​អំពើអាក្រក់​កកើត​ឡើង​តួច​តាច​ទេ លុះ​យូរ​ៗ​ទៅ​នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ប្រព្រឹត្ត​អបា​យ​មុខ​ល្បែង​ពា​លា លួច ឆក់​ប្លន់ លេងស្រី ផឹកស្រា និង​សេពគប់​បាបមិត្ត​ពេញបន្ទុក ទីបំផុត​វាបានបំផ្លាញនូវអ្វីៗសព្វបែបយ៉ាងដល់ការរស់នៅរបស់យើងរហូត​ដល់​នូវ​សេច​ក្តី​វិនាស​អន្តរាយ​ជាក់​ជា​មិន​ខាន ។

ដោយ​ឃើញ​ពី​សេចក្តី​ទុក្ខ​របស់​សត្វលោក​មាន​សភាព​បែប​នេះ​ហើយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ឱ្យ​សត្វ​លោ​ក​យល់​អំពី​ការ​អប់រំ​ផ្លូវចិត្ត ឱ្យ​វៀរ​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់​ជា​ហេតុ​នាំ​ឱ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ដែល​សុទ្ធតែ​ជា​អំពើអាក្រក់ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​សម្រេច​បាន​សុខសួស្តី​ដូច​បំណង ចាំបាច់​ទាល់តែ​ទាំងអស់​​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល​នានា ។

អំពើអាក្រក់​បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ដូច្នេះ​ជន​គ្រប់​រូប​គួរ​រៀន​លះបង់ រៀន​វៀរ​ចេញ​ឱ្យ​ឆ្ងាយ​ដើម្បី​សេចក្តីសុខ​ខ្លួនឯង និង​សង្គម​ជាតិ​ក៏​ស្ងប់ស្ងាត់​រស់នៅ​ដោយ​សុខសួស្តី ។