ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ល័​រ ស្វ៊ី​ស គ្រង​តំណែង​តារាចំរៀង​មាន​ឥទ្ធិពល​បំផុត​ប្រចាំឆ្នាំ​២០១៩

4 ឆ្នាំ មុន

ទស្សនាវដ្ដី «TIME» បាន​រៀប​ចំណាត់ថ្នាក់​តារាល្បី​ៗ​ដែល​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩​ ដោយលំដាប់​ទី​១​បាន​ទៅ​លើ​ ថៃ​ល័​រ ស្វ៊ី​ស ជា​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ក្នុង​ចំណោម​១០០​នាក់​នៅ​លើ​ពិភពលោក ។ ក្រៅពី ​ថៃ​ល័​រ…

ទស្សនាវដ្ដី «TIME» បាន​រៀប​ចំណាត់ថ្នាក់​តារាល្បី​ៗ​ដែល​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩​ ដោយលំដាប់​ទី​១​បាន​ទៅ​លើ​ ថៃ​ល័​រ ស្វ៊ី​ស ជា​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ក្នុង​ចំណោម​១០០​នាក់​នៅ​លើ​ពិភពលោក ។

ក្រៅពី ​ថៃ​ល័​រ ស្វ៊ី​ស នៅ​មាន​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ជាប់​ក្នុង​ចំណាត់ថ្នាក់​តារាល្បី​ៗ រួម​មាន​លោកស្រី​ ប្រ៊ី ឡា​សាន់ (Brie Larson) ជា​តារា​សម្តែង​ម្ចាស់​តួអង្គ «​កា​ពី​ទែន ម៉ា​វែ​ល​» និង​លោក​ ឡឺ​ប្រ៊ុ​ន ជេ​ម (LeBron James) កីឡាករ​បាល់បោះ​ជនជាតិ​អា​មេ​រិ​ក ។

នៅ​លើ​សាកលលោក​ក្នុង​ពេល​បច្ចុប្បន្ន​មាន​មនុស្សល្បី​ៗ​ជា​ច្រើន​នាក់ ប៉ុន្តែ​ក៏​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ឥទ្ធិពល​ខ្ពស់​ជាង​អ្នក​ទូទៅ និង​មាន​មហាជន​បាន​ស្គាល់ជា​ពិសេស​គឺ​តារា​សម្តែង​នៅ​ហូ​លី​វូ​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ