ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​បរិសុទ្ធ

4 ឆ្នាំ មុន

រស់នៅ​ដោយ​កិត្តិយស​ជា​ឧត្តម​ជីវិត​បរិបូណ៌​ដោយ​សុខសួស្តី​កើត​ចេញពី​ទ​ង្វើ​បរិសុទ្ធ ប្រកបការងារ​ត្រឹមត្រូវ​។ រឿង​កិត្តិយស​នេះ​អ្នក​ណា​ក៏​ត្រូវការ​ដែរ ទាំង​អ្នកបួស និង​គ្រហស្ថ​ថ្វីបើ​ភេទ​ទាំង​ពីរ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។ តម្លៃ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន…

រស់នៅ​ដោយ​កិត្តិយស​ជា​ឧត្តម​ជីវិត​បរិបូណ៌​ដោយ​សុខសួស្តី​កើត​ចេញពី​ទ​ង្វើ​បរិសុទ្ធ ប្រកបការងារ​ត្រឹមត្រូវ​។ រឿង​កិត្តិយស​នេះ​អ្នក​ណា​ក៏​ត្រូវការ​ដែរ ទាំង​អ្នកបួស និង​គ្រហស្ថ​ថ្វីបើ​ភេទ​ទាំង​ពីរ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ​ដើម្បី​ជីវិត​ថ្លៃថ្នូរ​រស់នៅ​ដោយ​កិត្តិយស​ដូច​គ្នា ។

តម្លៃ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​សុចរិត ទើបបាន​នាម​ថា រស់នៅ​ដោយ​កិត្តិយស ។

ឯ​អ្នកបួស​វិញ​បាន​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ សង្រួម​ឥន្ទ្រិយ​ឱ្យ​មាំ ចៀស​ឱ្យ​ឆ្ងាយ​ពី​អនេសនៈ​២១​និង​បាបធម៌​៥ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​ខ្ជាប់ខ្ជួន ជីវិត​របស់​អ្នកបួស​នោះ​ឈ្មោះ​ថា​រស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ទាំង​បរិបូណ៌​ដោយ​បញ្ញា ។

សេចក្តី​នេះ​ស្រប​ទៅ​នឹង​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ការ​រស់នៅ​ដោយ​ប្រាជ្ញា ព្រម​ដោយ​ព្យាយាម​ជា​ធំ​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តី​ថ្លៃថ្នូរ រស់នៅ​ដោយ​សិរី​សួស្តី ។