ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​មនុស្ស ទេវតា​រមែង​កើត​មាន​ប្រាកដ​ដល់​អ្នកមាន​សទ្ធា

4 ឆ្នាំ មុន

សទ្ធា​ប្រែ​ថា ការ​ជឿ ឬ​ជំនឿ សទ្ធា​នេះ​កាលបើ​បុគ្គល​ញុំាង​ចិត្ត​ឱ្យ​កើត​មាន​ប្រាកដ​ហើយ នឹង​នាំ​ឱ្យ​ចេះ​បំពេញ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែល​ជា​ចំណែក​កុសល​សុទ្ធសាធ លុះ​បែកធ្លាយ​រាង​កាយ​នេះ​ទៅ​នឹង​បាន​សោយ​នូវ​សម្បត្តិ​៣​គឺ…

សទ្ធា​ប្រែ​ថា ការ​ជឿ ឬ​ជំនឿ សទ្ធា​នេះ​កាលបើ​បុគ្គល​ញុំាង​ចិត្ត​ឱ្យ​កើត​មាន​ប្រាកដ​ហើយ នឹង​នាំ​ឱ្យ​ចេះ​បំពេញ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែល​ជា​ចំណែក​កុសល​សុទ្ធសាធ លុះ​បែកធ្លាយ​រាង​កាយ​នេះ​ទៅ​នឹង​បាន​សោយ​នូវ​សម្បត្តិ​៣​គឺ សម្បត្តិ​មនុស្ស​១ សម្បត្តិ​ទេវតា​១ និង​សម្បត្តិ​ប្រសើរ​ថ្លៃថ្លា​គឺ​ព្រះ​និព្វាន​១ តែបើ​សទ្ធា​មិនកើត​ឡើង​ទេ បុណ្យ​កុសល​ដទៃ​ៗ​ទៀត​ក៏​មិន​អាច​នឹង​កើតឡើង​បាន​ដែរ ។

កាលបើ​បុគ្គល​តាំងចិត្ត​ចេញ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ សុទ្ធតែ​ត្រូវ​រៀបចំ​ស្បៀងអាហារ​សម្រាប់​ជា​ជំនួយ​តាម​ផ្លូវ​រហូត​ទាល់តែ​ដល់​គោលដៅ ដែល​បម្រុង​នឹង​ទៅ​នោះ​យ៉ាងណា បុគ្គល​អ្នកមាន​សទ្ធា​ក៏​ត្រូវ​តែ​រៀបចំ​ស្បៀង​គឺ​កុសល​ដែល​បម្រុង​នឹង​ទៅ​កាន់​បរលោក​ដូច្នោះ​ដែរ ។

ព្រះ​អដ្ឋកថាចារ្យ​លោក​បាន​ពោល​ដោយ​បំ​ព្រួញ​អំពី​សទ្ធា​នេះ​ថា បុគ្គល​អ្នកមាន​សទ្ធា​ទាំង​បរិបូណ៌​ដោយ​សីល តែង​សម្បូរ​ទៅ​ដោយ​យស ភោគៈ ទ្រព្យ ទោះបី​បុគ្គល​នោះ​ត្រាច់​ទៅ​កាន់​ប្រទេស​ណា​ៗ ក្នុង​ប្រទេស​នោះ​ៗ​ក៏​គង់​មាន​គេ​រាប់អាន​គេ​បូជា​មិន​ខាន​ឡើយ ។