ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ចាប៉ី បារម្ភ​ពេល​ខំ​បណ្ដុះបណ្តាល​បាន​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក​ពេជ្រ សា​រ៉ាត សម្លឹង​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ចង់​ហាត់រៀន​លើ​ទម្រង់​ចាប៉ី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​គឺ​យុវជន ។ លោក​យល់​ថា ការ​កើនឡើង​បន្តិច​នៃ​ការ​ចង់​ហាត់រៀន​ចាប៉ី​នេះ​គឺជា​រឿង​មួយ​ដ៏​ល្អ ប៉ុន្តែ​សិស្ស​មួយ​ចំនួន​ទៀត​ដែល​បាន​ចូល​ហាត់រៀន​ហើយ​នោះ​ក៏​បោះបង់​ចោល​ច្រើន​ដែរ…

រាជធានី​ភ្នំពេញ​៖ ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក​ពេជ្រ សា​រ៉ាត សម្លឹង​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ចង់​ហាត់រៀន​លើ​ទម្រង់​ចាប៉ី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​គឺ​យុវជន ។ លោក​យល់​ថា ការ​កើនឡើង​បន្តិច​នៃ​ការ​ចង់​ហាត់រៀន​ចាប៉ី​នេះ​គឺជា​រឿង​មួយ​ដ៏​ល្អ ប៉ុន្តែ​សិស្ស​មួយ​ចំនួន​ទៀត​ដែល​បាន​ចូល​ហាត់រៀន​ហើយ​នោះ​ក៏​បោះបង់​ចោល​ច្រើន​ដែរ ដោយសារ​ពួក​គេ​ខ្លះ​រវល់​ការ​សិក្សា និង​ខ្លះ​រវល់​ការងារ​រកស៊ី ។

លោក​ពេជ្រ សា​រ៉ាត បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចាប់តាំងពី​ក្រុម​របស់​លោក​បាន​ដើរ​បង្រៀន​​ដល់​យុវជន កុមារ​នៅ​តាម​មូលដ្ឋាន​មួយ​រយៈ​នេះ​មក​ឃើញ​មានការ​ផុលផុស​គួរ​ឲ្យ​កត់សម្គាល់​នូវ​ការ​ចូល​ហាត់រៀន​ចាប៉ី​ដង​វែង​ច្រើន ។ ពួក​គេ​ទាំងនោះ​មាន​បំណង​ចង់​ចេះ​ចង់​ដឹង​នូវ​ទម្រង់​ចាប៉ី​ដង​វែង​នេះ ប៉ុន្តែ​មាន​ខ្លះ​ក៏​បាន​បោះបង់​ចោល​ពាក់កណ្តាល​ទី​ផង​ដែរ ដោយសារ​ជាប់​ធុរៈ​រៀងខ្លួន ។

បើ​តាម​លោក ពេជ្រ សា​រ៉ាត «​សហគមន៍​បាន​រៀបចំ​ជា​ផែនការ​កម្មវិធី​នៅ​ក្នុង​កា​រប​ង្រៀ​ង​ចាប៉ី​នេះ​រួច​ហើយ ប៉ុន្តែ​នៅ​ខ្វះ​ខ្វាត​មូលនិធិ​សម្រាប់​ទ្រទ្រង់ ។ ក្នុង​ខែ​ខ្លះ​យើង​បាន​អនុវត្ត​កម្មវិធី​បាន​ពេញលេញ ហើយ​​ខែ​ខ្លះ​ក៏​មិន​បាន​ពេញលេញ ដោយសារ​យើង​នៅ​ខ្វះ​ថវិកា ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អនុវត្ត​នេះ​មិន​បាន​លេច​ចេញ​ជា​ធំដុំ​នៅឡើយ​ទេ ។ ប្រសិនបើ​មាន​មូលនិធិ​គ្រប់គ្រាន់​សហគមន៍​របស់​លោក​នឹង​អនុវត្ត​ផែនការ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​»​។

លោក​ពេជ្រ សា​រ៉ាត ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​លោក​កំពុង​តែ​ចងក្រង​យុវជន​ឲ្យ​ចេះ​ធ្វើការ​ជា​ក្រុម​សម្រាប់​ចាប៉ី​ដង​វែង ដោយ​ឲ្យ​ពួក​គេ​ចេះ​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង ។ ចំណែក​ការ​បង្រៀន​ចាប៉ី​ដល់​កុមារ​នោះ​លោក​ក៏​បាន​បណ្តុះបណ្តាល​នូវ​គ្រូ​បង្គោល​បាន​ប្រមាណ​៧​នាក់​ហើយ ដើម្បី​ជួយ​ការងារ​សហគមន៍​ចាប៉ី​អមតៈ និង​ក្នុង​ន័យ​បញ្ជ្រៀប​កុមារ យុវជន និង​មហាជន​ឲ្យ​បាន​ស្គាល់​នូវ​ទម្រង់​ចាប៉ី​ដង​វែង​នេះ ។

លោក​ពេជ្រ សា​រ៉ាត និយាយ​ថា «​ពី​ដើម​គេ​តែងតែ​ឮ​ពាក្យ​និយាយ​ថា​ចាប៉ី​សម្រាប់​តា​លោកតា ចាស់​ៗ​រៀន​ទេ តែ​លោក​តែងតែ​គិត​នឹង​ខិតខំ​ឲ្យ​កុមារ​ញ៉ាំ​ចំណី​មួយ​នេះ លួង​ផង បញ្ជោរ​ផង សើច​ផង កម្សត់​ផង ពន្យល់​ផង ទម្រាំ​កុមារ​យល់ និង​ព្រម​រៀន រក​វិធីសាស្ត្រ ថ្មី​ៗ​ដើម្បី​បន្តវេន​ដល់​កុមារ តូច​ៗ ។ យ៉ាងណា​ក៏​ដោយ​ខ្ញុំ​នៅ​តែ​បារម្ភ​នៅ​ពេល​ដែល​ខ្ញុំ​បាន​បណ្តុះបណ្តាល​នូវ​ធនធាន​បាន​ហើយ ប៉ុន្តែ​បើ​គ្មាន​ទីកន្លែង​សម្រាប់​​ឲ្យ​ពួក​គេ​បង្ហាញ​សមត្ថភាព​នោះ គឺ​ក៏​គ្មាន​ន័យ​ហើយ​វា​អាច​នឹង​បាត់បង់​ទៅ​វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ