ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ បូ​រ៉ា ព្រោះតែ​ស្នេហ៍​ឃ្លាត​ស្រុក​៤​ឆ្នាំ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តារាចម្រៀង និង​ជា​គ្រូរបាំ​បុរាណ​ចេញពី​សាលា​វិចិត្រសិល្បៈ​អ្នក​នាង​កែវ បូ​រ៉ា បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ប្រមាណ​៤​ឆ្នាំ​មក​ហើយ​ក្រោយ​រៀប​ការ​ជាមួយ​បុរស​អាណិកជន ។ រស់នៅ​ឆ្ងាយ​ស្រុក​ទេស​មែន ប៉ុន្តែ​ចិត្ត​កាយ​របស់​អ្នក​នាង​បូ​រ៉ា គឺ​ដិតដាម​ជាប់​ចំពោះ​សិល្បៈ​។…

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តារាចម្រៀង និង​ជា​គ្រូរបាំ​បុរាណ​ចេញពី​សាលា​វិចិត្រសិល្បៈ​អ្នក​នាង​កែវ បូ​រ៉ា បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ប្រមាណ​៤​ឆ្នាំ​មក​ហើយ​ក្រោយ​រៀប​ការ​ជាមួយ​បុរស​អាណិកជន ។ រស់នៅ​ឆ្ងាយ​ស្រុក​ទេស​មែន ប៉ុន្តែ​ចិត្ត​កាយ​របស់​អ្នក​នាង​បូ​រ៉ា គឺ​ដិតដាម​ជាប់​ចំពោះ​សិល្បៈ​។

រយៈពេល​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដែល​អ្នក​នាង​កែវ បូ​រ៉ា មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កំណើត ។ មក​ដល់​ស្រុក​ភ្លាម​អ្នក​នាង​បូ​រ៉ា​បាន​ជួបជុំ​បងប្អូន និង​មិត្ត​សិល្បករ​ជា​បន្តបន្ទាប់​ដោយ​ក្តី​នឹករលឹក ។ ជា​ពិសេស​ទៅ​ទៀត​នាង​បាន​ចូលរួម​ច្រៀង​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចង​ចាំ​ឡើង​វិញ​ចំពោះ​តារា​ចម្រៀង​រូប​នេះ ។ បន្ថែម​ពី​នេះ​អ្នក​នាង​បាន​ចូលរួម​ច្រៀង​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រចាំ​វិទ្យាល័យ​ព្រែក​ឯង​ក្នុង​លក្ខណៈ​សប្បាយ​រីករាយ​ប្លែក​ចិត្ត​ពេល​ឃើញ​សិស្សានុសិស្ស​រាំ​លេង​កម្សាន្ត ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​នា​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​កែវ បូ​រ៉ា និយាយ​ថា​៖ «​ចាប់តាំងពី​រៀប​ការ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កមក​ឃើញ​ថា​រយៈកាល​៤​ឆ្នាំ​បាត់​ទៅ​ហើយ ពេលវេលា​លឿន​ណាស់​សម្រាប់​មនុស្ស​យើង ។ រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​មក​លេង​ស្រុក​បាន​៣​ទៅ​៤​ដងដោយ​ទម្លាប់​ឲ្យ​តែ​ជិត​ចូល​ឆ្នាំ​គឺ​មក​លេង​ស្រុក​ធ្វើបុណ្យ​ធ្វើ​ទាន​ជួបជុំ​សាច់ញាតិ និង​មិត្ត​សិល្បករ ចាស់​ៗ​ដែល​រួម​ជំនាន់ »​។

តារា​ដែល​ពេល​នេះ​មានកូន​ដល់​ទៅ​២​បាន​ឲ្យ​ដឹង​ទៀត​ថា​«​មក​ដល់​ស្រុក​កំណើត​ម្តងនេះ​ហាក់​សប្បាយ​ដក់​ក្នុង​អារម្មណ៍​ខ្លាំង​ព្រោះ​បាន​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​នានា ហើយ​ថែម​ទាំង​ចូលរួម​ពិធី​សង្ក្រាន្ត​ប្រចាំ​សាលា​ព្រែក​ឯង​មើលទៅ​គឺ​រីករាយ​ឃើញ​សិស្ស​រាំ​លេង​សប្បាយ​។​អ្វី​ដែល​ប្លែក​ទៀត​ការ​មក​ស្រុក​ជើង​នេះ​ដូច​ជា​យូរ​ជាង​រាល់ដង​ដោយសារ​តែ​នៅ​ឆ្នាំ​ក្រោយ​នាង​ខ្ញុំ​មិន​បាន​មក​កម្សាន្ត​នៅ​ក្នុងស្រុក​នោះ​ទេ​ព្រោះ​ជាប់រវល់​មើល​កូន តូច​ៗ​ដល់​ទៅ​២​ក្នុង​នោះ​កូន​ម្នាក់​ចូល​រៀន​រឹតតែ​តម្រូវ​ឲ​មើលថែ​ទ្វេ​ដង​»​។

រស់នៅ​អា​មេ​រិ​ក​អ្នក​នាង​កែវ បូ​រ៉ា នៅ​មិន​ទាន់​ចេញ​ទៅ​ធ្វើការ​អ្វី​ទេ​ដោយ​ស្វាមី​ឲ្យ​នៅ​តែ​ផ្ទះ​មើល​កូន ទាល់​តែ​កូន​ធំ​ល្មម​ចេះ​មើលថែ​ខ្លួន​គេ​បាន​ខ្លះ​ទើប​ឲ្យ​រក​ការងារ​ធ្វើ ។ «​បើ​ទោះបីជា​ដល់​ស្រុក​គេ​បែប​ណា តែបើ​និយាយ​ពី​សិល្បៈ​គឺ​នៅ​តែ​ពេញចិត្ត​ចង់​ចូលរួម​សម្តែង ដោយសារ​ចិត្ត​យើង​តាំងពី​តូច​មក​មាន​និស្ស័យ​លើ​សិល្បៈ​ទើប​មិន​អាច​បំភ្លេច​បាន​ឲ្យ​តែ​មក​ដល់​ស្រុក​រមែង​ចែកពេល​ចូល​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ជា​ប្រចាំ »​។ អ្នក​នាង​កែវ បូ​រ៉ា ទៅ​អា​មេ​រិ​ក​វិញ​អំឡុង​ខែឧសភា ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ