ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ភី​ម ឃាត់​លែង​ឈ្នះ​បណ្តោយ​ឱ្យ​តាក់​ស៊ី​​ទៅ​បួស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៩​នៅ​ហាង​«​មី​ស៊ុប​កូនកាត់​»​ស្ថិត​នៅ​កោះ​ពេជ្រ នាង​ភី​ម និង​នាយ​តាក់​ស៊ី ជា​គូ​ស្វាមី​-​ភរិយា​បាន​បកស្រាយ​ពាក់​ព័​ន្ឋ​ការ​ចាក​ចេញពី​គ្រួសារ​ទៅ​បួស​របស់​តារា​កំប្លែង​នាយ​តាក់​ស៊ី ។ មុន​ពេល​បើក​សន្និសីទ​នាង​ភី​ម និង​នាយ​តាក់​ស៊ី​បាន​ប្រឡែង​គ្នា…

រាជធានី​ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៩​នៅ​ហាង​«​មី​ស៊ុប​កូនកាត់​»​ស្ថិត​នៅ​កោះ​ពេជ្រ នាង​ភី​ម និង​នាយ​តាក់​ស៊ី ជា​គូ​ស្វាមី​-​ភរិយា​បាន​បកស្រាយ​ពាក់​ព័​ន្ឋ​ការ​ចាក​ចេញពី​គ្រួសារ​ទៅ​បួស​របស់​តារា​កំប្លែង​នាយ​តាក់​ស៊ី ។ មុន​ពេល​បើក​សន្និសីទ​នាង​ភី​ម និង​នាយ​តាក់​ស៊ី​បាន​ប្រឡែង​គ្នា ដោយ​នាង​ភី​ម ឱប​ប្តី​លេងសើច​ហាក់​បន្លប់​រឿង​ខ្វល់ខ្វាយ ។

ក្នុង​សន្និសីទ​នាង​ភី​ម​បាន​ពោល​ទាំង​ទឹកមុខ​ស្រពោន​ថា​«​ប្រាប់​តាម​ត្រង់​រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​ប្តី​បួស​មិន​សឹក​មក​វិញ​ចោល​នាង​ខ្ញុំ និង​កូន​ឡើយ​ទាំង​ដឹង​ថា​សំណើ​មួយ​នេះ​កើត​មាន​យូរ​ហើយ ។ មុន​នឹង​មក​ប្រកាស​ធ្វើ​សន្និសីទកាសែត​ជិះឡាន​ចេញពីផ្ទះ ខ្ញុំ​សួរ​បង​តាក់​ស៊ីថា​បង​ឯង​អាច​បក​ក្រោយមក​វិញ​បាន​អត់ ខ្ញុំ​សុំ​ចិត្ត ទាន់​មិន​ទាន់​ហួសពេល ។ ប៉ុន្តែ​ដោយសារ​តែ​ជាប់​ពាក្យ​សំដី​ជាមួយ​សាសនា ហើយ​គាត់​ចេះ​តែ​សុំ និង​ត្អូញ​កុំ​ឲ្យ​នាង​ខ្ញុំ​ពិបាក ឈឺ​ច្រើន​មាន​តែ​បួស​ជា​សង្ឃ​ថ្វាយខ្លួន​ជាមួយ​ព្រះ​តាម​ចិត្ត​គាត់​ចុះ ។

យ៉ាងណា​នាង​ខ្ញុំ​សន្យា​ថា​នឹង​មើលថែ​កូនប្រុស​អាយុ​១៤​ឆ្នាំ ឲ្យ​ល្អ​តាម​ល​ទ្ឋ​ភាព​បើ​ទោះជា​គាត់​បើកដៃ​ឲ្យ​នាង​ខ្ញុំ​មាន​ស្នេហ៍​ថ្មី​មើលថែ តែ​នាង​ខ្ញុំ​សុំ​មិន​ទាន់​គិត​ព្រោះ​អាណិត​ប្តី​កម្សត់កម្រ​តាំងពី​ដំបូង ជីវភាព​លំបាក នាង​ខ្ញុំ​មិន​ចោល​គាត់​ឡើយ​ទោះ​ទៅ​បួស​នៅ​តែ​ឆ្លៀតពេល​មើលថែ »​។

នាយ​តាក់​ស៊ីបាន​លើក​ឡើង​ថា​«​ខ្ញុំ​ហាក់​មាន​និស្ស័យ​ជា​មាន​ពុ​ទ្ឋ​ឱវាទ ហើយ​កាលពី​តូច​ធ្លាប់​បួស​សឹក​វិញ​សន្យា​ថា​នឹង​បួស​ថ្វាយខ្លួន​នឹង​ព្រះ​ពុ​ទ្ឋ​បើ​មាន​និស្ស័យ​។ ខ្ញុំ​មិន​បដិសេធ​នោះ​ទេ​ប្រសិនបើ​ភី​ម​ជា​ប្រ​ព​ន្ឋ​ពេញ​ចិត្ត​បុរស​ណា​ជា​ប្តី គឺ​បើកឱកាស​ឲ្យ​យក កុំ​ឲ​នាង​ពិបាកចិត្ត​ទើសទាល់​រារែក ទើប​ជូនដំណឹង​ឲ្យ​ហើយ បើ​នៅ​ជាមួយ​ខ្ញុំ​នាំ​តែ​ពិបាក ។

ហេតុផល​ដែល​ខ្ញុំ​បួស ហើយ​សម្រេចចិត្ត​បោះបង់​ប្រពន្ធ​កូន គឺ​ដោយសារ​តែ​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​លែង​សុខ ប្រសិនបើ​មិន​បាន​ទៅ​បួស​នៅ​ក្នុង​ពេល​នេះ ដោយ អ្វី​ៗ​វា​ហាក់ដូចជា​ការ​អស់​កិលេស អស់​និស្ស័យ ហើយនឹង​បួស​មិន​សឹក​វិញ​ទេ ។

ខ្ញុំ​បើកផ្លូវ​ឲ្យ​ភរិយា​ចង់​យក​ស្វាមី​ថ្មី​ក៏​បាន ឬ​ចង់​ឡើង​ចុះ​មើល​ខ្ញុំ​ម្ដងម្កាល​ក៏​បាន ហើយ​អ្វី​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្ងប់​នៅ​ក្នុង​ការ​បួស​នៅ​ក្នុង​ពេល​នេះ គឺ​ដោយសារ​តែ​ប្អូនធម៌​ជា​ម្ចាស់​ហាង​មី​ស៊ុប​កូនកាត់​ធានា​ជួយ​មើល​ខុស​ត្រូវ​ប្រពន្ធ​កូន​»​។

នាង​ភី​ម បញ្ជាក់​ថា នាង​មិន​មាន​បំណង​យកប្ដី​ថ្មី​តាម​ការ​ចង់បាន​របស់​នាយ​តាក់ស៊ី​ទេ ដោយ​នាង​នឹង​តស៊ូ​ចិញ្ចឹម​កូន ក្រោម​ការ​ជ្រោមជ្រែង​របស់​អ្នកស្រី​មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ ។ ក្នុង​ពេល​នាយ​តាក់​ស៊ី ទៅ​បួស នាង​ភី​ម​ត្រូវ​អ្នក​នាង​វ​ណ្ណា ថៅកែ​មី​ស៊ុប​កូនកាត់ ជួយ​ទំនុកបម្រុង​មួយ​ផ្នែក ហើយ​សន្យា​ថា​ជួយ​ឲ្យ​នាង​ចេះ​រូបមន្ត​ធ្វើ​មី​ស៊ុប​កូនកាត់ បើកហាង​លក់ដូរ​នៅ​ពេល​អាជីព​សិល្បៈ​ថមថយ ។

ក្នុង​នាម​អ្នកស្រី​ដែល​រាប់អាន​គ្រួសារ​នាយ​តាក់ស៊ី និង​ភរិយា នឹង​ជួយ​ទិញ​គ្រឿង​ឧបភោគបរិភោគ​ទុក​ឲ្យ​នាយ​តាក់ស៊ី​ពេល​ទៅ​បួស និង​ធានា​ផ្គត់ផ្គង់​សម្រួល​ជីវភាព​របស់​អ្នក​នាង​ភី​ម ប្រសិនបើ​អាជីព​សិល្ប​:​លែង​លូតលាស់ ដើម្បី​ឲ្យ​កូនប្រុស​តែ​មួយ​របស់​នាយ​តាក់ស៊ី​បាន​សិក្សា​ចប់​ចុង​ចប់​ដើម ។ អ្នកស្រី​វ​ណ្ណា​ថា​ខ្លួន​នឹង​បង្រៀន​នាង​ភី​ម​ឲ្យ​ចេះ​រកស៊ី ឬ​មក​ធ្វើការ​ប្រចាំ​ហាង​របស់​អ្នកស្រី​ដោយ​អ្នកស្រី​ធានា​មិន​ឲ្យ​ពិបាក​ជីវភាព​ទេ​ក្រោយ​ពេល​ស្វាមី​បួស​ជា​ព្រះសង្ឃ ។

អ្នកស្រី​វ​ណ្ណា មាន​គម្រោង​បើកហាង​មី​ស៊ុប​កូនកាត់ និង​ហាង​ប៊ូ​ហ្វេ​សមុទ្រ​បៃតង ហើយ​ឲ្យ​នាង​ភី​ម មើល​ការ​ខុស​ត្រូវ ប៉ុន្តែ​បើ​នាង​ភី​ម ចង់​បន្ត​អាជីព​សិល្ប​: ដោយ​មិន​ចង់​រកស៊ី នោះ​អ្នកស្រី​នឹង​ជួយ​ផ្គត់ផ្គង់​តម្រូវ​ការ​មិន​ឲ្យ​នាយ​តាក់ស៊ី​ខ្វល់ចិត្ត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ