ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ធ្វើ​គ្រូមន្តអាគម​​ទៅកើតនៅ​ភព​ណា?

4 ឆ្នាំ មុន

បព្វជិតរស់​ដោយ​ខ្វះ​ភាព​បរិសុទ្ធ មិន​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ម៉ត់ចត់ រវល់​តែ​លង់ខ្លួន​ក្នុង​តិរច្ឆាន​វិជ្ជា ក្នុង​បច្ចេកវិទ្យា​ជា​ហេតុ​នាំ​វិបត្តិ​ដល់​ព្រះពុទ្ធ​សាសនា ។​ មើលចុះ​កុលបុត្រ​ខ្លះ​សូ​ម្បី​បាន​បួស​ជា​ព្រះសង្ឃ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ស្វែងរក​អាហារ​ភោជន​បែប​ពុំ​សមគួរ​មាន ធ្វើ​គ្រូមន្តអាគម ធ្វើ​ពេទ្យ​មើល​អ្នកជំងឺ ប្រព្រឹត្ត​បាបធម៌​ផ្សេង​ៗ​មិន​ខ្លាច​អបាយភូមិ​ឡើយ…

បព្វជិតរស់​ដោយ​ខ្វះ​ភាព​បរិសុទ្ធ មិន​ប្រតិបត្តិ​ធម៌​វិន័យ​ឱ្យ​បាន​ម៉ត់ចត់ រវល់​តែ​លង់ខ្លួន​ក្នុង​តិរច្ឆាន​វិជ្ជា ក្នុង​បច្ចេកវិទ្យា​ជា​ហេតុ​នាំ​វិបត្តិ​ដល់​ព្រះពុទ្ធ​សាសនា ។​

មើលចុះ​កុលបុត្រ​ខ្លះ​សូ​ម្បី​បាន​បួស​ជា​ព្រះសង្ឃ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ស្វែងរក​អាហារ​ភោជន​បែប​ពុំ​សមគួរ​មាន ធ្វើ​គ្រូមន្តអាគម ធ្វើ​ពេទ្យ​មើល​អ្នកជំងឺ ប្រព្រឹត្ត​បាបធម៌​ផ្សេង​ៗ​មិន​ខ្លាច​អបាយភូមិ​ឡើយ ។

ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ហើយ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​គេ​មាក់ងាយ និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​នេះ លុះ​ទម្លាយ​ខន្ធ​ទៅ​ក្នុង​ភព​ខាង​មុខ ក៏​កើតជា​សមណ​ប្រេត ដូច​សេចក្តី​ដែល​បាន​ពោល​ទុក​ហើយ​នៅ​ក្នុង​ពុទ្ធោវាទ​មាន​ជា​អាទិ៍​ថា សូ​ម្បី​សង្ឃាដី​របស់​សមណ​ប្រេត​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម ក្រហមរន្ទាល​គួរ​ឱ្យ​តក់ស្លុត​ ។

ការ​ឃើញ​ភ័យ ហើយ​លះកិលេស វៀរ​អំពើ​ខុសឆ្គង​នៃ​អ្នកបួស លោក​ចាត់​ថា​ជា​ស្រែបុណ្យ​ដ៏​ពិសិដ្ឋ ពូជ​គឺ​ទាន​ដែល​បរិស័ទ​សាបព្រោះ​ទៅ​ក្នុង​បុញ្ញ​ខេត្ត​នោះ​នឹង​បាន​ផល​ច្រើន ។