ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ធំ​របស់​សត្វលោក​កើត​អំពី​ឧបាទាន

5 ឆ្នាំ មុន

តើ​ឧបាទាន​ប្រែ​ថា​ដូច​ម្តេច ?ពាក្យ​ថា​ឧបាទាន​លោក​សំដៅយក​ន័យ ការ​ប្រកាន់​មាំ​, សេចក្តី​ប្រកាន់​ជាប់​ស្អិត​, សេចក្តី​ជំពាក់ចិត្ត​។ បុគ្គល​ដែល​នៅ​មាន​ឧបាទាន​រមែង​ជា​អ្នកមាន​សេចក្តីទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ជា​ទុក្ខ​ដ៏​ខ្លាំងក្លារ​ស់រង​ក្តី​ក្តៅក្រហាយ​សព្វប្រការ ។ សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ដូច​ជា​ការ​ប្រកាន់​ថា គេ​ជេរ​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ…

តើ​ឧបាទាន​ប្រែ​ថា​ដូច​ម្តេច ?
ពាក្យ​ថា​ឧបាទាន​លោក​សំដៅយក​ន័យ ការ​ប្រកាន់​មាំ​, សេចក្តី​ប្រកាន់​ជាប់​ស្អិត​, សេចក្តី​ជំពាក់ចិត្ត​។ បុគ្គល​ដែល​នៅ​មាន​ឧបាទាន​រមែង​ជា​អ្នកមាន​សេចក្តីទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ជា​ទុក្ខ​ដ៏​ខ្លាំងក្លារ​ស់រង​ក្តី​ក្តៅក្រហាយ​សព្វប្រការ ។

សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ដូច​ជា​ការ​ប្រកាន់​ថា គេ​ជេរ​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ បុគ្គល​ឯណោះ​ធ្លាប់​លើកតម្កើង​សរសើរ​អញ អ្នក​នោះ​ស្អប់​អញ អ្នក​នោះ​ប្រទូស្ត​អញ អ្នក​នោះ​វាយ​អញ​យ៉ាងនេះ​ជាដើម ជា​ហេតុ​នាំ​ឱ្យ​កើតទុក្ខ​តាម​ផ្លូវចិត្ត​ក្រៃ​លែង​។

សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិតជា​មិន​មាន​ឡើយ តែបើ​គិត​ប្រកាន់ វា​ក៏​មក​ដល់​ភ្លាម គឺ​រឹតតែ​ប្រកាន់ រឹតតែ​កើតទុក្ខ យ៉ាងនេះ​ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។

ការ​រំលត់​ឧបាទាន សត្វលោក​គួរ​ចម្រើន​មេត្តាចិត្ត ជា​ចិត្ត​ត្រជាក់ ផ្សាយ​មេត្តាចិត្ត​ដល់​សព្វ​សត្វ​ឱ្យ​រស់នៅ​ជា​សុខ ជា​សត្វ​មិន​មាន​ពៀរ​នឹង​គ្នា នេះ​ជា​ចំណែក​បុណ្យ​ដ៏​ធំធេង ។