ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វីបើ​បុណ្យ​និង​បាប​មើល​មិនឃើញ​តែ​ពិតជា​មាន​មែន

5 ឆ្នាំ មុន

តាម​ធម្មតា​មនុស្ស​យើង​តែង​យល់​ថា បុណ្យ​និង​បាប​ពិតជា​មាន​មែន គ្រាន់តែ​ថា​ខ្សែ​បុណ្យ​និង​ខ្សែ​បាប​នោះ​មើល​មិនឃើញ ចាប់​ពាល់​មិន​បាន និង មិន​ស្ថិត​នៅ​មួយ​កន្លែង​ទេ គឺ​តែង​ប្រព្រឹត្ត​ទៅ​ជា​រឿយ​ៗ ផ្លាស់​ប្តូរ​តាម​សម័យ​កាលដែល​សត្វ​បាន​ប្រព្រឹត្ត​នោះ​ឯង តែ​យើង​មិន​អាច​ចង្អុលបង្ហាញ​ថា បាប​និង​បុណ្យ​ស្ថិត​នៅ​ត្រង់នេះ…

តាម​ធម្មតា​មនុស្ស​យើង​តែង​យល់​ថា បុណ្យ​និង​បាប​ពិតជា​មាន​មែន គ្រាន់តែ​ថា​ខ្សែ​បុណ្យ​និង​ខ្សែ​បាប​នោះ​មើល​មិនឃើញ ចាប់​ពាល់​មិន​បាន និង មិន​ស្ថិត​នៅ​មួយ​កន្លែង​ទេ គឺ​តែង​ប្រព្រឹត្ត​ទៅ​ជា​រឿយ​ៗ ផ្លាស់​ប្តូរ​តាម​សម័យ​កាលដែល​សត្វ​បាន​ប្រព្រឹត្ត​នោះ​ឯង តែ​យើង​មិន​អាច​ចង្អុលបង្ហាញ​ថា បាប​និង​បុណ្យ​ស្ថិត​នៅ​ត្រង់នេះ ឬ​ត្រង់នោះ​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​បាន​ឡើយ​ព្រោះ​វា​ជាស​ភាវៈ​ដ៏​អាថ៌​កំបាំង​បំផុត ។

រឿង​បុណ្យ​និង​បាប​នេះ​លោក​ឧបមា​ដូច​ជាដើម​ឈើ កាលបើ​ផ្កា​នឹង​ក្ដឹប​របស់​វា​មិន​ទាន់​ចេញ​មក​ក្រៅ ទេ​យើង​ក៏​មិន​អាច​ទៅ​ចង្អុល​ប្រាប់​អ្នក​ដទៃ​ឲ្យ​ឃើញ​ថា ផ្លែ ឬ​ផ្កា​របស់​វា​ស្ថិត​នៅ​ត្រង់​មែក​នេះ ឬ​ស្ថិត​នៅ​ត្រង់​មែក​នោះ​បាន​ឡើយ ។ លុះត្រាតែ​រុក្ខជាតិ​ទាំងនោះ​បញ្ចេញ​ផ្កា​និង​ក្ដឹប​ចេញ​មក​ក្រៅ ទើប​យើង​អាច​មើលឃើញ​ច្បាស់​ថា នោះ​ហ្ន៎​មែកឈើ​បញ្ចេញ​ផ្កា ផ្លែ​មក​ហើយ​តើ យ៉ាងណាមិញ​អាថ៌​កំបាំង​របស់​បុ​ណ​និង​បាប​ក៏​យ៉ាងនោះ​ដែរ ។

សម​ដូច​ពុទ្ធភាសិត​ជា​សម្រាយ​ថា មនុស្ស​បាប​ដរាបណា​បើ​បាប​មិន​ទាន់​ឲ្យ​ផល​ទេ ដរាប​នោះ​មនុស្ស​បាប​ឃើញ​អំពើអាក្រក់​ថា​ល្អ លុះតែ​កាលណា​បាប​ឲ្យ​ផល កាលនោះ​មនុស្ស​បាប ទើប​ឃើញ​អំពើអាក្រក់​ថា​អាក្រក់​ពិតមែន​។

ដរាបណា​អំពើ​ល្អ​មិន​ទាន់​ឲ្យ​ផល ដរាប​នោះ​មនុស្ស​ល្អ​រមែង​ឃើញ​អំពើ​ល្អ​ថា​អាក្រក់ លុះតែ​កាលណា​អំពើ​ល្អ​ឲ្យ​ផលកាល​នោះ​មនុស្ស​ល្អ​ទើប​ឃើញ​អំពើ​ល្អ ថា​ល្អ​ពិតមែន​។