ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ សម័យ ច្រៀង​ដើម្បី​ក្រពះ មិនមែន​ប្រជែង​អ្នក​ណា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លោក​ចាន់ សម័យ​ពេល​នេះ​បាន​ប្រែប្រួល​ជីវិត​មួយអន្លើ​បន្ទាប់​ពី​លោក​បាត់​មុខ​ពី​ពិភព​សិល្បៈ និង​មាន​ជំងឺ​ពុក​ឆ្អឹង ។ លោក​សម័យ​បាន​ជ្រក​ក្នុង​ផលិតកម្ម​ថ្មី​មួយ ។ លោក​ចាន់ សម័យ ដ្បិតតែ​ស្រស់បស់​មុខមាត់​ថ្លា…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លោក​ចាន់ សម័យ​ពេល​នេះ​បាន​ប្រែប្រួល​ជីវិត​មួយអន្លើ​បន្ទាប់​ពី​លោក​បាត់​មុខ​ពី​ពិភព​សិល្បៈ និង​មាន​ជំងឺ​ពុក​ឆ្អឹង ។ លោក​សម័យ​បាន​ជ្រក​ក្នុង​ផលិតកម្ម​ថ្មី​មួយ ។

លោក​ចាន់ សម័យ ដ្បិតតែ​ស្រស់បស់​មុខមាត់​ថ្លា មាន​កម្លាំង​ជាង​មុន​ច្រើន ក៏​លោក​នៅ​តែ​ប្រើប្រាស់​ថ្នាំ​ជំនួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង ។ ថ្នាំ​ទាំងនោះ​បានការ​ផ្តល់​ជូន​ពី​ជនរួមជាតិ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ដែល​អាណិតអាសូរ​លោក ។ លោក​ចាន់ សម័យ ប្រែ​ប្លែក​ជាង​មុន​ព្រោះ​ជំងឺ​ស្រាក​ច្រើន ឯ​ការងារ​សិល្បៈ​ក៏​កើនឡើង​។ លោក​មានឱកាស​ច្រៀង​តាម​កម្មវិធី​នានា​ជា ហូរហែ​រាប់​ទាំង​ពិធី​មង្គលការ ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​ចាន់ សម័យ បាន​រៀបរាប់​ថា​៖ លោក​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ថ្មី​មួយ ហើយ​បាន​ចេញផ្សាយ​ចំនួន​២​បទ មានការ​គាំទ្រ​គួរសម ។ ផលិតកម្ម​នៅ​តែ​បន្ត​ឲ្យ​លោក​មាន​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ទៀត​តប​តាម​ការ​ចង់បាន​របស់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​។ ទោះជា​យ៉ាងណា​ក្តី​លោក​សុំ​មិន​ហ៊ាន​ថា​អាច​វ៉ា​ជែង​ដាច់​ក្មេង​ៗ​រលក​ក្រោយ ឬ​ព្រួយបារម្ភ​មិន​ល្បី​ដូច​មុន​ទេ ។

លោក​ចាន់ សម័យ បាន​បង្ហើរ​សំនៀង​២​បទ​ក្នុង​ផលិតកម្ម​ថ្មី គឺ​បទ​មរតក​ដើម «​បាត់​ស្រី​ទៅ​ណា?​» និង​បទ​«​ស្រី​ល្អ​ដូច​ក្អែក​»​។ បទ​ទាំង​២​នេះ​លោក​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ថ្មី​ពី​អ្នកគាំទ្រ ។

លោក​ចាន់ សម័យ និយាយ​ថា​«​បើ​ទោះបីជា​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ពេល​ខាង​មុខ​ក្តី ក៏​ខ្ញុំ​មិន​មាន​បំណង​ប្រកួតប្រជែង​ជាមួយ​សិល្បករ​ជំនាន់​ក្រោយ​ដែរ ព្រោះតែ​យល់​ថា​បច្ចុប្បន្ន​មាន​សិល្បករ​វ័យក្មេង​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ច្រើន ។ ការ​វិល​រក​ការងារ​សិល្បៈ​ជា​ថ្មី ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​តាម​សំណូម​ពរ​របស់​ទស្សនិកជន មិនមែន​ដើម្បី​ប្រជែង​ជាមួយ​សិល្បករ​ជំនាន់​ក្រោយ​នោះ​ទេ »​។

ទាក់​ទិ​ន​ស្ថានភាព​ជំងឺ​ឆ្អឹងខ្នង​ប្រចាំ​កាយ​វិញ តារាចម្រៀង​ចាន់ សម័យ បញ្ជាក់​ថា លោក​នៅ​តែ​បន្ត​ពិនិត្យ​​តាមដាន​ព្យាបាល​នៅឡើយ ខណៈ​ដែល​ពេល​នេះ​មាន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ផ្ញើ​ឱសថ ល្អ​ៗ​មួយ​ចំនួន​ដើម្បី​ឲ្យ​លោក​ព្យាបាល ។ លោក​ចាន់ សម័យ ចាប់ផ្តើម​ល្បីឈ្មោះ​អំឡុង​ឆ្នាំ​២០០៣​រហូត​ដល់​ឆ្នាំ​២០០៩ ។ លោក​បាត​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ព្រោះតែ​រង​នូវ​ជំងឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ