ស្ថានភាពជំងឺសាន ម៉ៅ ពិតជាមិនអាចបកមកសម្តែងវិញឬយ៉ាងណា..?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺប្រចាំកាយរបស់តារាកំប្លែងនាយសានម៉ៅ ដ្បិតតែប្រសើរជាងមុន មុខមាត់ស្រស់បស់មែន តែតារារូបនេះនៅតែមិនទាន់មានកម្លាំងពេញឡើងសម្តែងលើឆាកវិញនៅឡើយ ។ នេះក៏នាំឱ្យមានការចោទសួរអំពីអនាគតនៃការសម្តែងរបស់គាត់ ។

ធ្លាប់ជាតារាកំប្លែងរះចិញ្ចាចលើវេទិកាជាមួយពាក្យកំប្លែង បានធ្វើឱ្យមានការនឹករលឹកពីទស្សនិកជនម្នាក់ៗបន់ស្រន់ឱ្យលោកជាដូចមុនឆាប់ៗ ។

កាលពីពេលកន្លងទៅថ្មីៗ គេឃើញនាយក្រឹមបានពាំនាំយកថវិកាពីសប្បុរសជនជូនសានម៉ៅ មិត្តរួមអា
ជីពតាំងពីសម័យនៅអត់ ។

រវាងនាយ ក្រឹម និងនាយ សាន ម៉ៅ សុទ្ធតែជាតារាកំប្លែងជើងចាស់ ដែលមានឈ្មោះល្បីល្បាញ ក្នុងប្រទេសកម្ពុជាយើង ដែលមានភាពបុិនប្រសប់ ធ្វើឲ្យទស្សនិកជនមួយចំនួនធំ តែងតែសើចសប្បាយរីករាយឡើងចុកពោះ នេះក៏ព្រោះពាក្យទាំងឡាយ ដែលពួកគាត់បាននិយាយចេញមកមួយម៉ាត់ៗ គឺអត់ទ្រាំសើចមិនបាន ។





ចែករំលែកព័តមាននេះ