ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ព​ន្ធ​នាយតាក់​សុ​ី«នាង​ភី​ម​» មិន​អស់ចិត្ត​រឿង​​ប្តី​ទៅ​​បួស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានការ​លេច​ឮ​ពេញ​ផ្ទៃ​ប្រទេសនៅ​ពេល​តារា​កំប្លែង​នាយ​តាក់​សុ​ី​ ស្រាប់តែ​ប្រកាស​ចេញ​ទៅ​សាង​ផ្នួស​ប្រគល់​ចិត្ត​លើ​ពុ​ទ្ឋ​សាសនា ​ដោយសារ​តែ​ធុញទ្រាន់​អាកា​រ​ជំងឺ​រួម​រិ​ត​មិន​ទាន់​ស្បើយ ​។ ជំហរ​ប្រកាស​លាចាក​សិល្បៈ ​មិន​បក​ក្រោយ​មិន​ស្តាយ​ការ​គាំទ្រ​ធ្វើ​ឱ្យ​គេ​ស្រឡាំងកាំង ។ ​រីឯ​នាង​ភី​ម​ដែល​នៅ​ក្បែរ​ប្តី​…

រាជធានីភ្នំពេញ ៖ មានការ​លេច​ឮ​ពេញ​ផ្ទៃ​ប្រទេសនៅ​ពេល​តារា​កំប្លែង​នាយ​តាក់​សុ​ី​ ស្រាប់តែ​ប្រកាស​ចេញ​ទៅ​សាង​ផ្នួស​ប្រគល់​ចិត្ត​លើ​ពុ​ទ្ឋ​សាសនា ​ដោយសារ​តែ​ធុញទ្រាន់​អាកា​រ​ជំងឺ​រួម​រិ​ត​មិន​ទាន់​ស្បើយ ​។

ជំហរ​ប្រកាស​លាចាក​សិល្បៈ ​មិន​បក​ក្រោយ​មិន​ស្តាយ​ការ​គាំទ្រ​ធ្វើ​ឱ្យ​គេ​ស្រឡាំងកាំង ។ ​រីឯ​នាង​ភី​ម​ដែល​នៅ​ក្បែរ​ប្តី​ ដឹងឮ​បំណង​ស្វាមី​យូរហើយ ​នៅ​តែ​ចោទសួរ​ខ្លួនឯង​ថា​ មិនមែន​ជា​ការណ៍​ពិត​។

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៩​ ធ្វើ​ឡើង​នា​ហាង «​មី​ស៊ុប​កូន
កាត់​» ស្ថិត​នៅ​កោះ​ពេជ្រ ​នាង​ភី​ម​និង​តាក់​សុ​ី​បាន​បកស្រាយ​យ៉ាងច្រើន​សំណួរពាក់​ព័​ន្ធការ​ទៅ​បួស​ពេញ​មួយ​ជីវិត​របស់​តារា​កំប្លែង​នាយ​តាក់​សុ​ី​។

មុន​ពេល​បើក​សន្និសីទ​ នាង​ភី​ម​និង​តាក់​សុ​ី​បាន​ប្រឡែង​គ្នា​ដោយ​ភី​ម​វិញ​ឱប​តាក់​សុ​ី​ពេញ​កាយ ​ហាក់​ចិត្ត​នៅ​ដក់​ពេញ​បេះដូង​ស្រឡាញ់​ស្វាមី​។

អ្នក​នាង​ភី​ម​បាន​ពោល​ឡើងទឹកមុខ​ស្រពោន​ថា​ «​ប្រាប់​តាម​ត្រង់​រហូត​មក​ទល់​ពេល​នេះ ​នាង​នៅ​តែ​មិន​ជឿ​ថា​ប្តី​បួស​មិន​សឹក​មក​វិញ​ចោល​នាង​និង​កូន​ឡើយ​ ទាំង​ដឹង​ថា​សំណើមួយ​នេះ​កើត​មាន​យូរហើយ​។​មុន​នឹង​មក​ប្រកាស​ធ្វើ​សន្និសីទកាសែត​ជិះឡាន​ចេញពីផ្ទះ ​ខ្ញុំ​សួរ​បង​តាក​សុ​ី​ថា ​(​បង​​ឯង​អាច​បក​ក្រោយមក​វិញ​បាន​អត់​ខ្ញុំ​សុំ ទាន់​មិន​ទាន់​ហួសពេល​) ។

ប៉ុន្តែ​ដោយសារ​តែ​ជាប់​ពាក្យ​សម្តីជាមួយ​សាសនា ​ហើយ​គាត់​ចេះ​តែ​សុំ​និង​ត្អូញ​កុំ​ឲ​នាង​ពិបាក​ឈឺ​ច្រើន​មាន​តែ​បួស​ជា​សង្ឃ​ថ្វាយខ្លួន​ជាមួយ​ព្រះ​តាម​ចិត្ត​គាត់​ចុះ​។

យ៉ាងណា​ នាង​សន្យា​ថា​នឹង​មើលថែ​កូនប្រុស​អាយុ​១៤​ឆ្នាំ​ឱ្យល្អ​តាម​ល​ទ្ឋ​ភាព ។ ​បើ​ទោះជា​គាត់​បើកដៃ​ឱ្យ​នាង​មាន​ស្នេហ៍​ថ្មី​មើលថែ តែ​នាង​សុំ​មិន​ទាន់​គិត​ ព្រោះ​អាណិត​ប្តី​កម្សត់កម្រ​តាំងពី​ដំបូង​ជីវភាព​លំបាក​នាង​មិន​ចោល​គាត់​ឡើយ​ ទោះ​ទៅ​បួស​នៅ​តែ​ឆ្លៀតពេល​មើលថែ​។

ដោយឡែក ​នាយតាក់​សុ​ី​បាន​លើក​ឡើង​ថា​ លោក​បួស​ដែល​ល្បី​មុន​នេះ​ជា​ការណ៍​ពិត​ ដោយ​លោក​ហាក់​មាន​និស្ស័យ​ ជា​មាន​ពុ​ទ្ឋ​ឱវាទ​ហើយ​កាលពី​តូច​ធ្លាប់​បួស​សឹក​វិញ​ សន្យា​ថា​នឹង​បួស​ថ្វាយខ្លួន​និង​ព្រះ​ពុ​ទ្ឋ​បើ​មាន​និស្ស័យ​។

លោក​មិន​បដិសេធ​នោះ​ទេ​ ប្រសិនបើ​ភី​ម​ជា​ប្រ​ព​ន្ធពេញចិត្ត​បុរស​ណា​ជា​ប្តី​ គឺ​បើកឱកាស​ឱ្យយក​ កុំឱ្យ​នាង​ពិបាកចិត្ត​ទើសទាល់​ ។

ក្នុង​ពេល​នាយ​តាក់​សុ​ី​បួស​ពេញ​មួយ​ជីវិត​នាង​ភី​ម ក៏​មានឱកាស​ល្អ​ត្រូវ​បាន​អ្នក​នាង​វ​ណ្ណា​ ថៅកែ​មី​ស៊ុប​កូន​កាត់​យល់ព្រម​មើលថែ​មួយ​ផ្នែក​ ហើយ​សន្យា​ថា​ជួយ​ឱ្យនាង​ចេះ​រូបមន្ត​ធ្វើ​មី​ស៊ុប​កូនកាត់​ បើកហាង​លក់ដូរ​នៅ​ពេល​សិល្បៈ​ថមថយ​។ ​

អត្ថបទសរសេរ ដោយ