ជីវិត​គ្រហស្ថ​ជាប់​ទាក់ទង​នឹង​សេដ្ឋកិច្ច​គ្រួសារ


អ្នកគ្រប់គ្រង​ផ្ទះ​រមែង​មានការ​ជាប់​ទាក់ទង​នឹង​សម្បត្តិទ្រព្យ​ជា​និច្ច ដូច្នេះ​ទើបត្រូវ​សិក្សា​នូវ​គោល​ធម៌​ជា​ពុទ្ធោវាទ​ដើម្បី​បានជា​ចំណេះដឹង​ក្នុង​ការ​ស្វែ​ករក​ទ្រព្យ​តាម​ផ្លូវ​សុចរិត ចេះ​ចាយវាយ ចេះ​ប្រើប្រាស់ ចេះ​ចាត់ចែង​ទ្រព្យ និង​បានជា​អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ ជំនាញ​ខាង ចាត់ចែង​ទ្រព្យ​ឱ្យ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍ ។

ខាងក្រោម​នេះ​ជា​គោល​ធម៌​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​គឺៈ
១-​ឧដ្ឋានសម្បទា ដល់​ព្រម​ដោយ​ការ​ប្រឹងប្រែង ព្យាយាម គឺ​ការ​ក្រោកឈរ​ដោយ​ស្មារតី​តស៊ូ មិន​ខ្លាច​ហត់​នឿយ​ក្នុង​មុខរបរ​ស្វែងរក​ទ្រព្យ ដែល​ជា​មុខរបរ​សុចរិត ជា​មុខរបរ​ថ្លៃថ្នូរ​ស្រប​តាម​កាលៈទេសៈ​បច្ចុប្បន្ន ។

២-​អារក្ខ​សម្បទា ដល់​ព្រម​ដោយ​ការ​រក្សា គឺ​ចេះ​គ្រប់គ្រង​ថែរក្សា សន្សំ​សំចៃ មិន​ខ្ជះខ្ជាយ​នូវ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​ខំប្រឹង​ប្រែង​រកបាន​មក មិន​ឲ្យ​បាត់បង់​ទៅ​ដោយ​ឥតប្រយោជន៍​ឡើយ ។

៣-​កល្យាណមិត្ត​តា គប់​រក​មនុស្ស​ល្អជា​មិត្ត មិន​ប្រព្រឹត្ត​តាម​បុគ្គល​ណា​ដែល​ដើរ​ក្នុង​ផ្លូវខុស គឺ សេពគប់​មនុស្ស​ណា​ដែល​ចេះ​ដឹង ទ្រទ្រង់​នូវ​គុណធម៌ ជា​បុគ្គល​គួរ​គោរព​រាប់អាន ជា​អ្នក​ណែនាំ​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ចម្រើន​មក​ជា​មិត្ត ដើម្បី​ចម្រើន​ក្នុង​ការងារ រស់នៅ​ជា​សុខក្សេមក្សាន្ត ។

៤-​សមជីវិតា ចិញ្ចឹមជីវិត​ដោយ​ស្មើ គឺ​ចេះ​កំណត់​ដឹង​នូវ​ចំណូល និង​ចំណាយ រស់នៅ​ឲ្យ​ល្មម​នឹង​ទ្រព្យ​ដែល​ជា​ចំណូល មិនមែន​ចេះ​តែ​ចង់​ហ៊ឺហា​ឡូយឆាយ ហើយ​ទូលាយ​ដោយ​ការ​ចាយវាយ​នោះ​ឡើយ តែ​ក៏​មិន​ត្រូវ​កំណាញ់​ពេក​ដែរ ។

គោល​ធម៌​ទាំង​បួន​ចំណុច​នេះ​នឹង​បានជា​ពន្លឺ​មួយ​ចំណែក​ដល់​អ្នក​គ្រប់​សេដ្ឋកិច្ច​គ្រួសារ​យក​ជា​លំ​អាន​ក្នុង​ការ​រក្សា ចាត់ចែង​ទ្រព្យសម្បត្តិ​ឱ្យ​បាន​ចម្រើន​ឡើង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ