ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ទទួល​ការ​រិះគន់ ក្រោយ​បង្អួត​​បាន​កាដូ​ដ៏​មាន​តម្លៃ​ពី​ស្វាមី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទទួល​ការ​​រិះគន់​ពី​មហា​ជន​មួយ​ចំនួន​បន្ទាប់​ពី​នាង​បាន​បង្ហោះ​កាដូ​ដ៏​មាន​តម្លៃ​ចំនួន​៤​ពី​ស្វាមីក្រោយ​ចប់​ចូល​ឆ្នាំ ​។ តារា​រូប​នេះ​បាន​ចាត់​ទុក​ការ​រិះ​គន់ និង​ការ​ពេប​​ជ្រាយ​ពី​មហាជន​ទាំងនោះ​…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ទទួល​ការ​​រិះគន់​ពី​មហា​ជន​មួយ​ចំនួន​បន្ទាប់​ពី​នាង​បាន​បង្ហោះ​កាដូ​ដ៏​មាន​តម្លៃ​ចំនួន​៤​ពី​ស្វាមីក្រោយ​ចប់​ចូល​ឆ្នាំ ​។ តារា​រូប​នេះ​បាន​ចាត់​ទុក​ការ​រិះ​គន់ និង​ការ​ពេប​​ជ្រាយ​ពី​មហាជន​ទាំងនោះ​ មក​លើ​ស្វាមី​របស់​នាង​ថា ជា​មនុស្ស​ដែល​មិន​បាន​យល់​ច្បាស់​ពី​អ្វី​ស្វាមី​របស់​អ្នក​នាង​កំពុង​តែ​ធ្វើ​ ។

មហាជន​ទាំង​អស់នោះ​បាន​គិត​ថា អ្វី​ដែល​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្អួត​ថា ​ជា​កា​ដូ​បាន​ពី​ស្វាមី​ មាន​ខ្សែ​ក ចិញ្ចៀន កាបូប និងរថយន្ត​នា​ពេល​នេះ​ គឺ​លុយ​របស់​នាង​ផ្ទាល់ ពោល​មិនមែន​លុយ​ស្វាមី​របស់​នាង​នោះ​ឡើយ ​។ ពួក​គេ​ខ្លះ​នៅ​ហ៊ាន​សន្និដ្ឋាន​ថា ស្វាមី​របស់​នាង​ គឺ​គ្មាន​អ្វី​ច្រើន​រហូត​ទិញ​របស់​ដ៏​មាន​តម្លៃ​ទាំង​អស់នេះ​ជា​កាដូ​ សម្រាប់​នាង​នោះ​ឡើយ​ ។

យ៉ាងណា​ ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ​នេះ ​អ្នក​នាង ខាត់ សុ​ឃី​ម ហាក់​មិន​បាន​អធិប្បាយ​អ្វី​ឱ្យ​បាន​វែង​ឆ្ងាយ​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ចាត់​ទុក​អ្វី​ ដែល​នាង​បាន​ទទួល​នេះ​ គឺជា​របស់​ស្វាមី ខណៈ​ពេល​ដែល​នាង​ក៏មិន​បាន​ទាមទារ​ឱ្យ​​អ្នក​ផ្សេង​ទទួល​ដឹង​ ដូច​ជា​រូប​នាង​នោះ​ឡើយ​ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​សរសេរបង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួនថា គ្រាន់តែផុស​ប៉ុណ្ណឹង មាន​មហាមិត្តមិន​សប្បាយ​ច្រើន​ដែរ សូម​មើល​មក​មនុស្សក្នុង​ផ្លូវ​ល្អ​ផង​ណា (​តែ​សំរាប់​បងប្អូន​ដែល​ចូល​ចិត្ត​ខ្ញុំ​ នឹង​ស្គាល់​ឱ្យត​ម្លៃ​គ្រួសារ​ខ្ញុំ ក៏​មិន​តិច​ដែរណា (​សំខាន់​ខ្ញុំ​គឺ​ខ្ញុំ​) កុំ​ភ្លេច​បុណ្យ​បាប​មាន​ពិត ៕

អត្ថបទសរសេរ ដោយ