សារ៉ាយ សក្ខណា មកថតកុននៅស្រុខ្មែរ
- ភ្នំពេញ
យោងតាមប្រភពមួយឱ្យដឹងថា តារាសម្តែងល្បីល្បាញ សារ៉ាយ សក្ខណា នឹងហោះមកស្រុកកំណើតវិញ នាអំឡុងខែកក្កដាខាងមុខ ដើម្បីមើលមុខរបររកសុីនៅស្រុកខ្មែរ និងការងារមួយចំនួនផងដែរ ។

ប្រភពនិយាយទៀតថា តាមផែនការ សារ៉ាយ សក្ខណា ក្រៅពីមើលហាងកែសម្ជស្សនាង ក៏គ្រោងថតភាពយន្ត ពេលមកលេងស្រុកខាងមុខ ដោយសារនាងក៏ជាតារាពេញនិយមទាំងភាពយន្តតាមរោងកុន និងភាគទូរទស្សន៍ ។ នេះបញ្ជាក់ថា នាងជាតារាមានស្នាដៃល្អ បើទោះខ្សែជីវិតត្រដែតដោយសុភមង្គលរស់នៅលើដីថ្មីបែបណា ។

បើទោះបីជាតារាសម្បូរល្បិចស្នៀតសម្តែង សារ៉ាយ សក្ខណា ចាកចេញទៅនៅអាមេរិក នាងតែងតែព្យាយាមមកដល់ដីកំណើតញឹកញាប់ រហូតសឹងថា តារារូបនេះមិននៅអាមេរិកផង ។ ប៉ុន្តែដំណើរទៅកាន់ទឹកដីសម្បូរដុល្លារទាំងដៃនេះ ត្រូវមើលឃើញនាងដូចជាយូរកាលជាងរាល់ដង ។ ពិសេសឆ្នាំនេះ អាក់ខានមកចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងមាតុភូមិកំណើតខុសរាល់ដង ។






ចែករំលែកព័តមាននេះ