ទឹម រដ្ឋា គិតយ៉ាងម៉េចពីការរៀការ?
- ភ្នំពេញ
យូរឆ្នាំមកហើយដែលកញ្ញាទឹម រដ្ឋា បានបង្ហាញមុខគូស្នេហ៍ខុសសាសន៍ រាងសង្ហា មាឌមាំ ធ្វើឱ្យអ្នកគាំទ្របានដឹងហើយ អ្នកណាក៏លាន់មាត់ថា តារាម៉ូដែលលំដាប់ប្រទេស ពិតជាមានចំណូលចិត្តជាមួយបុរសខុសសាសន៍ ។

ស្នេហានេះចង់ទុំជោរនៅតែតារារាងស្រឡូនទឹម រដ្ឋា មិនទាន់ឱ្យគេដេញពាលាកំណត់ថ្ងៃពិសេស ឱ្យឃើញដូចតារាផ្សេងរួមជំនាន់ឡើយ ។ មានការលើកឡើងថា ទឹម រដ្ឋា និយមរស់នៅរបៀបអ្នកអឺរ៉ុប មិនគិត
ពេករឿងសំពះផ្ទឹមក្រៅពីការយល់ចិត្ត យល់បេះដូង រស់នៅចុះសម្រុងគ្នា នោះពិតជាល្អក្នុងការសាងសុភមង្គល។
ទោះបីជានាងចូលចង់វ័យលើសរៀបការ ប៉ុន្តែមើលទៅតារាស្រីសម្រស់បានរូបនេះ មិនខ្វល់ខ្វាយពាក្យចំណងប្រាំប្រការប៉ុន្មាន ។ មានការលើកឡើងថា រឿងរៀបការមិនពិបាកទេ ពេលណាក៏បាន ហើយទឹមរដ្ឋា ក៏មិនមើលរំលងប្រពៃណីខ្លួនដែរ ដោយនាងរង់ចាំអ្វីៗល្អជាងនេះសិន ។
ជីវិតនៅលើអាជីពសិល្បៈរបស់ទឹម រដ្ឋា បានឆ្លងកាត់ច្រើនឆ្នាំ ដោយផ្តើមពីស្រីស្អាតប្រឡងកម្មវិធីមួយរហូតក្លាយជាតារាសម្តែងតាមផលិតកម្មនានាដ៏លេចធ្លោ ។ បន្តមក ក៏រំកិលខ្លួនជាតារាម៉ូដែលលេចធ្លោរហូតក្លាយជាគ្រូបង្ហាញម៉ូដដ៏ជំនាញម្នាក់ ។








ចែករំលែកព័តមាននេះ