ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន មុនី​ល័​ក្ខ អត់​ខ្វល់​អត់​ផលិតកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បាន មុនី​ល​ក្ខ័ នៅ​មិន​បាន​បញ្ចូល​ខ្លួន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ណាមួយ​ទេ ក្រោយ​ពី​បញ្ចប់​ការងារ​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ប៉ុន្មាន​ខែ​មកនេះ ។ ទោះជា​យ៉ាងណា​ក្តី​នាង​ហាក់​មិន​ភ័យ​ព្រួយ​ទេ​ព្រោះ​នាង​រក​ឃើញ​គន្លឹះ ល្អ​ៗ​សម្រាប់​ដើរ​នៅ​លើ​វិ​ថី​សិល្បៈ ។ នាង​មិន​ពឹង​លើ​ផលិតកម្ម​ក៏​អាច​ទាក់ទាញ​ប្រជាប្រិយភាព​បាន…

រាជធានី​ភ្នំពេញ​៖ បាន មុនី​ល​ក្ខ័ នៅ​មិន​បាន​បញ្ចូល​ខ្លួន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ណាមួយ​ទេ ក្រោយ​ពី​បញ្ចប់​ការងារ​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ប៉ុន្មាន​ខែ​មកនេះ ។ ទោះជា​យ៉ាងណា​ក្តី​នាង​ហាក់​មិន​ភ័យ​ព្រួយ​ទេ​ព្រោះ​នាង​រក​ឃើញ​គន្លឹះ ល្អ​ៗ​សម្រាប់​ដើរ​នៅ​លើ​វិ​ថី​សិល្បៈ ។ នាង​មិន​ពឹង​លើ​ផលិតកម្ម​ក៏​អាច​ទាក់ទាញ​ប្រជាប្រិយភាព​បាន ។

កញ្ញា​បាន មុនី​ល​ក្ខ័ បាន​បង្កើត​ក្រុម​មួយ គឺ​ក្រុម​និ​ព​ន្ឋ​ចម្រៀង​Original song សម្រាប់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប​ដ៏​ពេញ​និយម ។ ធ្វើ​បែប​នេះ​ដោយសារ​តែ​នាង​លេចធ្លោ​បទ​ចម្រៀង​បែប​ខូ​វើ គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ស្រី​ស្អាត​រូប​នេះ​បាន​ទាញ​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ពេល​ដែល​នាង​ច្រៀង​បទ​ខូ​វើ​បទ​មរតក​ដើម​ហាក់​លេចធ្លោ​ជាងគេ​នៅ​លើ​បណ្តាញ​សង្គម​យូ​ធូប ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន មុនី​ល​ក្ខ័ បាន​ចេញដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ ។ នាង​និយាយ​មុន​ពេល​ចេញដំណើរ​នៅ​អាកាសយានដ្ឋាន​ថា​ការ​ចេញ​ទៅ​សម្តែង​នៅ​បរទេស​នេះ នាង​បាន​រៀបចំ​ខ្លួន​ល្អិត​ល្អន់​ជាមួយ​ចម្រៀង ផ្សេង​ៗ​ទៀត​ដែល​ទៅ​សម្តែង​ជាមួយ​គ្នា ។

បាន មុនី​ល​ក្ខ័ ដែល​ជូន​ដំណើរ​ដោយ​សាច់ញាតិ​បាន​និយាយ​ថា​«​ដំណើរ​ទៅ​សម្តែង​នេះ​នាង​ខ្ញុំ​អត់​ដឹង​ថា​កក្រើក​បែប​ណា​ទេ​ព្រោះ​មិន​ធ្លាប់​សម្តែង ។ នេះ​ជា​លើក​ទី​១​ជា​ការ​ស្ទាបស្ទង់​សមត្ថភាព​ដោយ​គ្រាន់តែ​ដឹង​ថា​បងប្អូន​ពលករ​កូរ៉េ​គាត់​ចង់​ឃើញ​នាង​ខ្ញុំ​ផ្ទាល់​ដល់​ឆាក​នៅ​ទីនោះ ។ បើ​ទោះជា​នាង​ខ្ញុំ​មាន​ចម្រៀង​លេចធ្លោ​លើ​បណ្តាញ​សង្គម​នា​ពេល​នេះ​ក៏​មិន​អាច​និយាយ​មុន​ឡើយ ។

បើ​និយាយ​ពី​ការ​ចង់បាន​ផលិតកម្ម​ជ្រក​ដូច​លើក​មុន​នាង​ខ្ញុំ​ពិតជា​ចង់​មាន​ផលិតកម្ម​ប៉ុន្តែ​ពេល​នេះ​នៅ​មិន​ទាន់​ជាប់​ខាង​ណា មាន​តែ​ខំ​បង្កើត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ឲ្យ​ច្រើន​ស្រប​ពេល​យុ​ទ្ឋ​វិធី​នេះ​នាង​ខ្ញុំ​ទទួល​បាល​ទ្ឋ​ផល​ល្អ ។ អុី​ចឹ​ង​ហើយ​នាង​ខ្ញុំ​មាន​ក្រុម​មួយ​ចំនួន​ចាំ​រួម​សហការ​គ្នា​បង្កើត​បទ​ថ្មី​ៗ​ដូច​ជា​មាន​អ្នក​និ​ព​ន្ឋ​បទ​ចម្រៀង និ​ព​ន្ឋ​សាច់ភ្លេង​និង ផ្សេង​ៗ​ទៀត​បំណង​ឲ្យ​មានការ​ទាក់ចិត្ត​អ្នក​ស្តាប់​ស្រប​ពេល​បទ​ចម្រៀង​នាង​ខ្ញុំ​ផ្ទុះ​លើ​សង្គម​កន្លង​មក ។

មូលហេតុ​បែប​នេះ​ហើយ​ទើប​នាង​ខ្ញុំ​មិន​ព្រួយចិត្ត​រឿង​អត់​ផលិតកម្ម​ច្រៀង ដោយសារ​មាន​ក្រុម​ផ្ទាល់ខ្លួន​ជួយ​ផលិត​បទ ហើយ ឆាប់​ៗ​នេះ​នាង​ខ្ញុំ​ត្រៀម​ចេញ​ចម្រៀង​ខ្លួនឯង​លក្ខណៈ​មនោសញ្ចេតនា​ថ្មី​មួយទៀត​ជូន​ប្រិ​យ​មិត្ត​ដោយ​នាង​ខ្ញុំ​មាន​បទ​គ្រោង​បញ្ចេញ​ដល់​ទៅ​១០​បទ​ក្រោយ​ពេល​ព្យាយាម​សហការ​គ្នា​កសាង​មួយ​រយៈ ។ ដូចនេះ​រឿង​ផលិតកម្ម​បើ​មាន​ទាក់ទង​នាង​ខ្ញុំ​ក៏​ពិចារណា តែ​ពេល​នេះ​គិត​រឿង​ផលិត​ចម្រៀង​លើ​បណ្តាញ​សង្គម​សិន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ