ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​មិន​អាច​ជួយ​យើង​ឲ្យ​អស់​សៅហ្មង​បាន​ឡើយ

4 ឆ្នាំ មុន

ពិត​ណាស់​ប្រាក់​ដែល​បាន​មក​ជា​លទ្ធផល​នៃ​ការងារ​ក៏​ពិតមែន​ហើយ តែ​ប្រាក់​មិន​អាច​ជួយ​ឲ្យ​បុគ្គល​រួច​ចាក​សេចក្តី​សៅហ្មង​បាន​ឡើយ បើ​ជន​ណា​លុះ​នៅ​ក្នុង​សេចក្តី​ប្រមាទ​ហើយ ជន​នោះ​នឹង​ដល់​នូវ​សេចក្តី​សៅហ្មង​ដោយសារ​ប្រាក់​នោះ​ឯង​ជាក់​ជា​មិន​ខាន ។ សូម​សាធុជន​គ្រប់​រូប កុំ​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ប្រាក់​តែ​ម្យ៉ាង​ឲ្យ​សោះ ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​ការ​សៅហ្មង​ផង ។ នេះ​ជា​តម្លៃ​នៃ​ការងារ​ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​រូប…

ពិត​ណាស់​ប្រាក់​ដែល​បាន​មក​ជា​លទ្ធផល​នៃ​ការងារ​ក៏​ពិតមែន​ហើយ តែ​ប្រាក់​មិន​អាច​ជួយ​ឲ្យ​បុគ្គល​រួច​ចាក​សេចក្តី​សៅហ្មង​បាន​ឡើយ បើ​ជន​ណា​លុះ​នៅ​ក្នុង​សេចក្តី​ប្រមាទ​ហើយ ជន​នោះ​នឹង​ដល់​នូវ​សេចក្តី​សៅហ្មង​ដោយសារ​ប្រាក់​នោះ​ឯង​ជាក់​ជា​មិន​ខាន ។ សូម​សាធុជន​គ្រប់​រូប កុំ​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ប្រាក់​តែ​ម្យ៉ាង​ឲ្យ​សោះ ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​ការ​សៅហ្មង​ផង ។

នេះ​ជា​តម្លៃ​នៃ​ការងារ​ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​រូប យើង​អាច​ធ្វើបុណ្យ​សុន្ទរ៍ទាន​ឧទ្ទិស​កុសល​ឲ្យ​ដល់​ញាតកា​ទាំង​៧​សន្តាន និង​សុំ​កុំ​ភ្លេច​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​ខ្លួនឯង ដើម្បី​បាន​រួច​អំពី​ទុក្ខសោក​ទាំងឡាយ​នៅ​ក្នុង​ជាតិ​នេះ​ផង និង​បានជា​ឧបនិស្ស័យ​ទៅ​ក្នុង​ជាតិ​ខាង​មុខ​ផង ។

នៅ​ក្នុង​សង្គម​លោក​នេះ​មិន​មាន​អ្វី​ដែល​យើង​បាន​មក​ដោយ​ឯង​ៗ ដោយ​មិន​មាន​ជា​លទ្ធផល​នៃ​ការងារ​របស់​ខ្លួនឯង​នោះ​ឡើយ គ្រាន់តែ​ថា​មានការ​ងារ​ខ្លះ​យើង​បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​នេះ និង​មានការ​ងារ​ខ្លះ​ទៀត យើង​បាន​ធ្វើ​អំពី​ជាតិ​មុន​មក​តែ​ប៉ុណ្ណោះ ។

ការ​យល់​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាងនេះ​ហើយ នឹង​អាច​កាត់​បន្ថយ​នូវ​តណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុកាម​មិន​មាន​ទីបំផុត​នោះ​ឲ្យ​ថយកម្លាំង​ចុះ ហើយ​ញ៉ាំង​សេចក្តី​សន្តោស​ឲ្យ​ចម្រើន​ឡើង ទើប​ជា​ជីវិត​ភប់ប្រសព្វ​នឹង​សុខ​សុភមង្គល ។