ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបរាង​កាយ​អ្នក​នាងអ៊ុំ គ​ន្ធា កាន់តែ​ទ្រុឌ​ទ្រោម​ខ្លាំង​ឡើងហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ធ្លាក់ខ្លួន​កាន់តែ​ខ្លាំង ដោយ​រូបរាង​កាយ​របស់​នាង​ស្គមស្គាំង​ស្លេកស្លាំង​ស្ទើរ​មើល​មិន​ស្គាល់ បន្ទាប់​ពី​នាង​បាន​ទទួល​រង​នូវ​ជំងឺអេដស៍​ដែល​បាន​ញាំញី​មក​លើ​រូបរាង​កាយ​នាង​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​រូបថត​របស់​នាង​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ធ្លាក់ខ្លួន​កាន់តែ​ខ្លាំង ដោយ​រូបរាង​កាយ​របស់​នាង​ស្គមស្គាំង​ស្លេកស្លាំង​ស្ទើរ​មើល​មិន​ស្គាល់ បន្ទាប់​ពី​នាង​បាន​ទទួល​រង​នូវ​ជំងឺអេដស៍​ដែល​បាន​ញាំញី​មក​លើ​រូបរាង​កាយ​នាង​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​រូបថត​របស់​នាង​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​នាង​បាន​ទៅ​ទទួល​អំណោយ​ប្រចាំខែ​ពី​សមាគម​សិល្បករ​ខ្មែរ កាលពី​អំឡុង​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​។ រូបភាព​នោះ​ត្រូវ​បាន​បង្ហោះ​ដោយ​តារា​សម្តែង​នាង មាស ស​ម្ជ​ស្ស ដែល​ជា​តំណាង​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក្នុង​ការ​ប្រគល់​អំណោយ​ដល់​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​អំណោយ​នេះ​សមាគម​បាន​ផ្តល់​ឲ្យ​នាង​រៀង​រាល់​ខែ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​នៅ​របស់​នាង​។

បើ​ទោះបីជា​ទិដ្ឋភាព​នោះ អ៊ុំ គ​ន្ធា បាន​ប្រឹង​តុបតែង​ខ្លួន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ទស្សនិកជន​នៅ​តែ​អាច​មើលឃើញ​ថា រូបរាង​របស់​នាង​នៅ​ពេល​នេះ​បាន​ចុះ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ខុស​ពី​ពេល​មុន​ដែល​នាង​បាន​ព្យាយាម​លេបថ្នាំ​ថែរក្សា​សុខភាព​មិន​ឲ្យ​ចុះ​ស្គម​ខុស​ប្រក្រតី​។

បើ​តាម​ការ​អះអាង​របស់​អ្នក​នាង មាស ស​ម្ជ​ស្ស បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​នាង​បាន​ធ្វើ​ជា​តំណាង​ផ្តល់​អំណោយ​ដល់​អ្នក​នាង អ៊ុំ គ​ន្ធា គឺ​ស្ថានភាព​របស់​អតីត​តារាចម្រៀង​រូប​នេះ គឺ​មាន​អាកា​រៈ​ស្គម និង​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​ជំងឺ​របស់​គាត់​តែងតែ​ធ្វើទុក្ខបុកម្នេញ​។

នាង​បញ្ជាក់​ថា អ្នក​នាង អ៊ុំ គ​ន្ធា តែងតែ​ធ្វើទុក្ខ​ដោយ​ហេវ​ហត់ អស់កម្លាំង និង​ពិបាក​ដកដង្ហើម ដែល​ក​ក្តា​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​របស់​នាង​បាន​ធ្លាក់ខ្លួន​ស្គម​ស្លេកស្លាំង ប៉ុន្តែ​យ៉ាងណា​អ្នក​នាង​បាន​អរគុណ​ដល់​សមាគម​សិល្បករ​ខ្មែរ​ដែល​តែងតែ​ជួយ​ដល់​រូប​នាង ដែល​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​នាង​បាន​ធូរស្បើយ​ច្រើន​។

ជា​ការ​កត់សម្គាល់​អតីត​តារាចម្រៀង​យេ​ៗ ធ្លាប់​មាន​ភាព​លេចធ្លោ តាម​រយៈ​ការ​ស្លៀកពាក់ សិច​ស៊ី អ្នក​នាង អ៊ុំ គ​ន្ធា បាន​ចេញ​មុខ​ទម្លាយ អាថ៌​កំបាំង និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង ជា​សាធារណៈ ប្រាប់​មហាជន​ថា នាង​បាន​ផ្ទុកមេរោគ​អេ​ដស៍​១២​ឆ្នាំ​ហើយ ដោយនៅ​ក្នុង​នោះ កូន​ជាទី​ស្រលាញ់​របស់​នាង​ម្នាក់ ក៏​ឆ្លង​ជំងឺ​នេះ​ផង​ដែរ ។

អ្នក​នាង អ៊ុំ គ​ន្ធា បាន​បញ្ជាក់​ថា នាង​ធ្លាប់​មាន​វិប្បដិសារី​ខ្លាំង​ណាស់ ជំងឺអេដស៍​ធ្លាប់​ធ្វើ​ឲ្យ​នាង ចុះចាញ់​គ្រប់យ៉ាង គ្មាន​កម្លាំង​តស៊ូ​អ្វី​ទៀត ព្រោះតែ​ក្តី​អស់សង្ឃឹម​ក្នុង​ជីវិត រហូត​ដល់​នាង​ត្រូវ​ធ្លាក់ខ្លួន​ដុនដាប​មក​ដល់​សព្វ​ថ្ងៃនេះ​។ អតីត​តារាចម្រៀង​ដែល​ធ្លាប់​មាន​ភាព​ឡូយឆាយ​លុយ ចាយ​មិន​ខ្វះ អ្នក​នាង អ៊ុំ គ​ន្ធា បាន​ឲ្យ​ដឹង​ទៀត​ថា «​ដោយសារ​តែ​ជំងឺអេដស៍ ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់ គ្រប់យ៉ាង​នៅ​ពេល​ខ្ញុំ​ដឹង​ថា ខ្ញុំ​កើត​អេ​ដស៍ ខ្ញុំ​ពិតជា​ខ្លាច ហើយ​ក៏​ព្យាយាម​បិទ​បាំង​វា ព្រោះតែ​មិន​ចង់​ឲ្យ​ទស្សនិកជន​ដឹង ហើយ​មើលងាយ និង​ខូចចិត្ត​ដោយសារ​ខ្ញុំ កន្លង​មក​ខ្ញុំ​ធ្លាប់​ស្អប់ខ្ពើម​ខ្លួនឯង​ខ្លាំង​ណាស់ ខ្ញុំ​រស់នៅ​ជាមួយ​ជំងឺ​នេះ និង​ការ​ឈឺចាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​..! »​។

យ៉ាងណា​អ្នក​នាង អ៊ុំ គ​ន្ធា បាន​កម្លាំងចិត្ត​មក​វិញ​ជា​ថ្មី បន្ទាប់​ពី​នាង​បាន​ទទួល​ការ​យកចិត្តទុកដាក់ មើល​ថែ​ពី​អង្គការ អេ​ច​ហ្វេ​ស និង​ធ្វើការ​នៅ​ទីនោះ ។ មិនតែប៉ុណ្ណោះ ក៏​មាន​សប្បុរសធម៌ ចេញ​មុខ​ជួយ​ទំនុក​បម្រុង​កូន​ៗ​នាង​ទៀត ទើប​ធ្វើ​ឲ្យ​ជីវភាព​នាង​ងើប​ផុត​ពី​ការ​លំបាក ហើយ​ធ្វើ​ឲ្យ​នាង​វិល​មក​ផ្តើម​ជីវិត​ថ្មី​នៅ​លើ​វិ​ថី​សិល្បៈ​បែប​នេះ ។

ទោះជា​យ៉ាងណា បន្ទាប់​ពី​បាន​លេចមុខ​លេច​មាត់​ក្នុង​សិល្បៈ​បាន​មួយ​ខ្យល់​នោះ អ្នក​នាង អ៊ុំ គ​ន្ធា ក៏​បាន​បាត់​វត្តមាន​ជា​ថ្មី​ម្តងទៀត រហូត​ដល់​ពេល​ដែល​នាង​បាន​បង្ហាញខ្លួន​ទទួល​អំណោយ​ពី​សមាគម​នា​ពេល​នេះ ដែល​មើលទៅ​ស្ថានភាព​របស់​នាង​កាន់តែ​អាប់អួរ​ខ្លាំង​ស្ទើរ​មិន​យល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ