ចិត្ត​អាច​សម្រេច​កិច្ចការ​អ្វី​ក៏​បាន


ចិត្ត​យើង​នេះ​ចង់​គិត​ឱ្យ​មាន​ក៏​បាន​គិត​ឱ្យ​ក្រ​រហាម​ក៏​បាន គិត​ឱ្យ​បាន​សុខ​ក៏​បាន គិត​ឱ្យ​កើតទុក្ខ​ឆេះឆួល​ក្នុង​អារម្មណ៍​ក៏​បាន គឹ​ចិត្ត​អាច​ធ្វើ​បាន​ទាំងអស់ ។

ដូច​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​បរមគ្រូ​ត្រាស់​ថា មនោ​បុ​ព្វំ​គ​មា ធ​ម្មា មនោ​សេដ្ឋា​… កិច្ចការ​អ្វី​ក៏​ដោយ​គឺ​សម្រេច​មក​អំពី​ចិត្ត ព្រោះ​ចិត្តជា​ប្រធាន ចិត្ត​ប្រសើរ​ហើយដោយ​វិសេស ចិត្តជា​ធំ ចិត្ត​ទៅ​ដល់​មុន ។ ចិត្ត​នេះ​សំខាន់​ណាស់​សម្រាប់​ខ្លួនឯង និង​មាន​តម្លៃ​បំផុត​ត្រូវ​ថែទាំ​ឲ្យ​ក្រៃ​លែង ព្រោះ​អ្នក​នឹង​ទៅ​ជា​បុគ្គល​យ៉ាងណា គឺ​ស្រេច​ហើយ​តែ​លើ​ចិត្ត​របស់​អ្នក​ហ្នឹងឯង​ជា​អ្នក​សម្រេច ។

បុគ្គល​ដែល​មានជោគ​ល្អ កេរ្តិ៍ឈ្មោះ​ប្រពៃ​គឺ​អ្នក​ដែល​អាច​គ្រប់គ្រង​ចិត្ត​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន ធ្វើ​ចិត្ត​ឲ្យ​ជា​សុខ​ស្ងប់​ដ៏​ពិតប្រាកដ​រាល់ថ្ងៃ​។ ត្រូវ​ចាំ​ថា បើ​ចិត្តអាក្រក់​ហើយ អ្វី​ៗ ទៀត​ដែល​អាក្រក់​នឹង​តាម​មក​ជាមួយ តែបើ​ចិត្តល្អ​វិញ សេចក្ដី​ល្អ​គ្រប់យ៉ាង​ក៏​នឹង​តាម​មក​ជាប់​ពីក្រោយ​យើង​ដែរ ដូច​កង់រទេះ វិល​តាម​ស្នាម​ជើងគោ​ដែល​អូស​នូវ​រទេះ​នោះ ឬ​ដូច​ស្រមោល​អន្ទោលតាមប្រាណ​ដូច្នោះ​ឯង ។

គួរ​ពិនិត្យ​សង្កេត​មើល​អ្នក​ដេក​កើតទុក្ខ មិនមែន​ចិត្ត​អ្នក​ដទៃ​ជួយ​គិត​ឱ្យ​កើតទុក្ខ​ឯណា គឺ​ចិត្ត​គេ​គិត​តាក់តែង​ដោយ​ខ្លួនឯង​ទេតើ ។ ចិត្ត​នេះ​មាន​អំណាច​ចង់​គិត​ឲ្យ​ខ្លួនឯង​ខ្វះខាត​ក្រ​រហាម​ក៏​បាន គិត​ឲ្យ​ខ្លួនឯង​គ្រប់គ្រាន់​រហូត​ហូប​សល់​ទៀត​ក៏​បាន គិត​ឲ្យ​សុខ គិត​ឲ្យ​ទុក្ខ​គឺ​ចិត្ត​ធ្វើ បាន​ទាំងអស់ ។

គួរ​យើង​សិក្សា​ពី​ពុទ្ធោវាទ​ដើម្បី​បាន​បញ្ញា​ឆ្លាត​ក្នុង​ការ​គិត​រក​សេចក្តីសុខ​ក្នុង​ជីវិត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ