ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ពូន មី​ដា​ដា​ ឡើង​ជាតិ​អាស៊ីតខ្លាំង រហូត​អង្គុយ​លើ​រទេះរុញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ក្រោយ​ពេល​ទទួល​ដំណឹង​ថា លោក​សា​ពូន មី​ដា​ដា​មាន​ជំងឺ ជា​ប្រភេទ​អាកា​រៈ​បាន​ជម្រុញ​ឲ្យ​លោក​ដើរ​មិន​រួច រហូត​អង្គុយ​បាន​តែ​រទេះរុញ​ប៉ុណ្ណោះ​។ តើ​មាន​បញ្ហា​សុខភាព​យ៉ាងដូចម្តេច​បានជា​ធ្វើ​ឲ្យ​តារា​រូប​នេះ​សម្រាក​តែ​លើ​រទេះ? ចូល​ឆ្នាំ​ខ្មែរ​ភ្លាម គេ​បានឃើញ​រូបថត​មួយ​សន្លឹក​របស់…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ក្រោយ​ពេល​ទទួល​ដំណឹង​ថា លោក​សា​ពូន មី​ដា​ដា​មាន​ជំងឺ ជា​ប្រភេទ​អាកា​រៈ​បាន​ជម្រុញ​ឲ្យ​លោក​ដើរ​មិន​រួច រហូត​អង្គុយ​បាន​តែ​រទេះរុញ​ប៉ុណ្ណោះ​។ តើ​មាន​បញ្ហា​សុខភាព​យ៉ាងដូចម្តេច​បានជា​ធ្វើ​ឲ្យ​តារា​រូប​នេះ​សម្រាក​តែ​លើ​រទេះ?

ចូល​ឆ្នាំ​ខ្មែរ​ភ្លាម គេ​បានឃើញ​រូបថត​មួយ​សន្លឹក​របស់ សា​ពូន មី​ដា​ដា អង្គុយ​នៅ​លើ​រទេះរុញ ដោយនៅ​ដៃ​មាន​ព្យួរសេរ៉ូម​ថែម​ទៀត ។ ក្នុង​នោះ​ក៏​មាន​មហាជន​ខ្លះ​ឆ្ងល់​ថា សា​ពូន មី​ដា​ដា មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​បានជា​ដល់​ថ្នាក់​អង្គុយ​លើ​រទេះរុញ​បែប​នេះ ដៃ​ព្យួរសេរ៉ូម ហើយ​ថែម​ទាំង​អង្គុយ​នៅ​លើ​រទេះរុញ​ទៀត​នោះ​។

សា​ពូន មី​ដា​ដា បាន​បង្ហោះ​សារ​ថា «​គ្រឿងក្នុង​សត្វ គ្រឿង​សមុទ្រ ស្រា​បៀរ ស្រា​វី​ស្គី បើ​មិន​តម​ទេ នឹង​ដើរ​លែង​រួច​ហើយ សា​ពូន នេះ​ជា​ការ​ទូន្មាន​របស់​លោកគ្រូ​ពេទ្យ ជំងឺ​សន្លាក់​អាស៊ីត​» ។

ក្នុង​នោះ​ក៏​មាន​ជូនពរ​ពី​សំណាក់​មិត្តភក្តិ​ឱ្យ​ឆាប់​ជា​សះស្បើយ ហើយ​ខ្លះ​ទៀត​ក៏​បាន​សួរ​ថា ឈឺ​អ្វី ? សា​ពួន មី​ដា​ដា បាន​ប្រាប់​ថា ជំងឺ​សន្លាក់ និង​អាស៊ីត ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្គាល់​លោក​ជូនពរ​ឲ្យ​ឆាប់​ជា ហើយ​ផ្តាំ​ឲ្យ​មហាជន​តប​សាច់​ឲ្យ​បាន​ច្រើន​ងាក​មក​ហាត់ប្រាណ​បញ្ចេញ​ជាតិពុល​ប្រឆាំង​អាហារ​ឡើង​គីឡូ​។

សា​ពូន មី​ដា​ដា និង​ភរិយា សឿ សុធា​រ៉ា ហាក់​នៅ​ឆ្ងាយ​ពី​សិល្បៈ​បន្តិច​ម្តង​ៗ ដោយនៅ​មិន​ទាន់​បន្ត​ឲ្យ​មាន​ស្នាដៃ​ណាមួយ​បាន​បន្សល់​ទុក​ថ្មី​ៗ​ជូន​អ្នកគាំទ្រ​ទៀត​ឡើយ​។ ពួក​គេ​ពិតជា​លាឈប់​សិល្បៈ ឬ​ផ្អាក​ក្នុង​ពេល​កន្លង​មក​មិន​ធ្លាប់​ប្រកាស​លាលែង​នោះ​ទេ​។ បើ​និយាយ​ពី​ជីវភាព​វិញ​ឃើញ​ថា មាន​កម្រិត​ហ៊ឺហារ​គួរ​ឲ្យ​ចាប់អារម្មណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ