ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សេរី​រ័​ត្ន បាន​ប្តី​បារាំង​ឬ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ពេជ្រ សេរីរ​ត្ន័ បង្ហាញ​ឲ្យ​ដឹង​ថា​នាង​មានកូន​២​នាក់ តែ​លាក់បាំង​ប្តី ។ ខណៈ​មាន​ច​ម្ង​ល់​ពេជ្រ សេរី​រ័​ត្ន បាន​បង្ហាញ​រូបថត​កៀក​កិត​ជាមួយ​បុរស​បរទេស​ម្នាក់ ។…

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ពេជ្រ សេរីរ​ត្ន័ បង្ហាញ​ឲ្យ​ដឹង​ថា​នាង​មានកូន​២​នាក់ តែ​លាក់បាំង​ប្តី ។ ខណៈ​មាន​ច​ម្ង​ល់​ពេជ្រ សេរី​រ័​ត្ន បាន​បង្ហាញ​រូបថត​កៀក​កិត​ជាមួយ​បុរស​បរទេស​ម្នាក់ ។ នៅ​ពេល​គេ​សួរ​បុរស​នោះ​ជា​ស្វាមី​របស់​នាង​មែន​ទេ នាង​មិន​ប្រាប់​ចំ​ទេ គ្រាន់តែ​ថា មើល​តែ​រូប​ទៅ​ដឹង​ហើយ ។

ការ​បញ្ចេញ​រូបថត​កៀកកើយ​ជាមួយ​បុរស​ទំនងជា​ជនជាតិ​បារាំង​របស់​ពេជ្រ សេរី​រ័​ត្ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប្រហែលជា​ការ​តបត​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ចំអក​នាង​ថា «​តារា​មានកូន​អត់​ប្តី​» ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ស្និទ្ធស្នាល​នឹង​ពេជ្រ សេរី​រ័​ត្ន ឱ្យ​ដឹង​ថា បុរស​បារាំង នោះ មិនមែន​ជា​ឪពុក​របស់​កូនប្រុស​-​ស្រី​នាង​ទាំង​២​ឡើយ ។ ហេតុ​ដែល​សិរី​រ័​ត្ន ហៅ​បុរស​នោះ​ថា ជា​«Honey»​គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​លាក់បាំង​ប្តី​ពិតប្រាកដ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ស្វាមី​របស់​ពេជ្រ សេរី​រ័​ត្ន គឺជា​អ្នកជំនួញ​វ័យក្មេង ដែល​ពួក​គេ​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា កាលពី​ឆ្នាំ​២០១៧ តែ​ត្រូវ​អាក់ខាន​វិញ ដោយ​ភរិយា​បុរស​នោះ​ប្រឆាំង ។ ប៉ុន្តែ​សេរី​រ័​ត្ន ធ្លាប់​អះអាង​ថា បុរស​ឈ្មោះ​សុខា នោះ គ្រាន់តែ​ជា​ក្មួយ​របស់​នាង​ប៉ុណ្ណោះ ។

ពេជ្រ សេរី​រ័​ត្ន ឬ​ហេង ពេជ្រ​សិរី​រ័​ត្ន នៅ​តែ​មិន​ច្បាស់លាស់​រឿង​រៀប​ការ​ទេ ដោយ​គ្រាន់តែ​សួរ​រឿង​នេះ​នាង​ឆ្លើយ​រដាក់រដុប និង​ព្យាយាម​គេច​ចេញ ភ្លាម​ៗ ។ នាង​នៅ​តែ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​នៅ​ក្នុង​អារម្មណ៍​មហាជន​តទៅ​ទៀត ព្រោះ​នាង​មិន​ព្រម​លាតត្រដាង​ថា ឪពុក​របស់​កូន​ៗ​ប្រុស​ស្រី​នាង​ទាំង​២​នាក់​នោះ​ជា​អ្នក​ណា​ឡើយ ។ កាលពី​ឆ្នាំ​មុន​នាង​អះអាង​ថា ប្តី​នាង​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក ។

ប៉ុន្តែ​ការ​អះអាង​បែប​នេះ​របស់​សេរី​រ័​ត្ន គេ​មិនសូវ​ជឿ​ឡើយ ព្រោះ​តារា​ដែល​ជិត​ស្និទ្ធ​សិរី​រ័​ត្ន​ឱ្យ​ដឹង​ដោយ​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​ថា ប្តី​លាក់​មុខ​របស់​សិរី​រ័​ត្ន គឺជា​អ្នកជំនួញ​វ័យក្មេង នាំ​ចូល​ផ្ទាំង​សូ​ឡា​ពី​បរទេស តែ​នាង​នៅ​តែ​ប្រកែក ។

ពេជ្រ សេរី​រ័​ត្ន ធ្លាប់​បាន​សាង​ស្នេហ៍​ជាមួយ​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​បាយ័ន លោក​គង់ វិសាល តែ​បាន​ចែកផ្លូវ​គ្នា ហើយ​ពេល​នេះ​ពួក​គេ​មាន​គូ រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ