ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ប្រាថ្នា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន

5 ឆ្នាំ មុន

ភិក្ខុ​ណា​លះបង់​នូវ​នី​វ​រណៈ​៥​ប្រការ ជា​អ្នក​មិន​តានតឹង មិន​ងឿងឆ្ងល់ ប្រាសចាក​កិលេស ភិក្ខុ​នោះ ឈ្មោះ​ថា លះបង់​ត្រើយ​ខាងអាយ គឺ​សង្សារវដ្ត​នេះ ។ ភិក្ខុ​ណា​បាន​ផ្តាច់បង់​នូវ​ឫស​នៃ​តណ្ហា…

ភិក្ខុ​ណា​លះបង់​នូវ​នី​វ​រណៈ​៥​ប្រការ ជា​អ្នក​មិន​តានតឹង មិន​ងឿងឆ្ងល់ ប្រាសចាក​កិលេស ភិក្ខុ​នោះ ឈ្មោះ​ថា លះបង់​ត្រើយ​ខាងអាយ គឺ​សង្សារវដ្ត​នេះ ។

ភិក្ខុ​ណា​បាន​ផ្តាច់បង់​នូវ​ឫស​នៃ​តណ្ហា ដែល​ជា​កិលេស​ជាតិ​អន្ទោល​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ ភិក្ខុ​នោះ​ឈ្មោះ​ថា​ជា​អ្នក​លះបង់​ត្រើយ​ខាងអាយ ប្រាថ្នា​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ។

ភិក្ខុ​ណា​កម្ចាត់​នូវ​មានះ​មិន​មាន​សេសសល់​ក្នុង​សន្តាន ភិក្ខុ​នោះ​ឈ្មោះ​ថា​ជា​អ្នក​លះបង់​សេចក្តី​សៅហ្មង​អស់ហើយ ជា​ជីវិត​ដ៏​មាន​សិរី ។