ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ត្រូវ​បំពេញការងារ​ឱ្យ​បាន​មុន​រោគា​ចូល​មក​បៀតបៀន

5 ឆ្នាំ មុន

តាម​ធម្មតា​រោគា ព្យាធិ មរណៈ​តែង​កើត​មាន​ដល់​មនុស្ស​សត្វ​គ្រប់​គ្នា មិន​មាន​អ្នក​ណា​ដែល​ថា​មិន​មាន​ជំងឺ​ឈឺ​ថ្កាត់​ហើយ​មរណៈ​នោះ​ទេ គ្រាន់តែ​ខុស​គ្នា​ត្រង់​ថា ឈឺ​តិច ឈឺ​ច្រើន ទុក្ខ​តិច ទុក្ខ​ធំ ហើយ​ស្លាប់​មុន…

តាម​ធម្មតា​រោគា ព្យាធិ មរណៈ​តែង​កើត​មាន​ដល់​មនុស្ស​សត្វ​គ្រប់​គ្នា មិន​មាន​អ្នក​ណា​ដែល​ថា​មិន​មាន​ជំងឺ​ឈឺ​ថ្កាត់​ហើយ​មរណៈ​នោះ​ទេ គ្រាន់តែ​ខុស​គ្នា​ត្រង់​ថា ឈឺ​តិច ឈឺ​ច្រើន ទុក្ខ​តិច ទុក្ខ​ធំ ហើយ​ស្លាប់​មុន និង​ស្លាប់​ក្រោយ​ប៉ុណ្ណោះ ។

ក្នុង​ន័យ​នេះ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ឱ្យ​ពិចារណា​ថា ខ្លួនប្រាណ​យើង​នេះ​តែង​មាន​ជំងឺ​ជា​ធម្មតា គ្មាន​សត្វលោក​ណាមួយ​អាច​កន្លង​នូវ​រោគា ព្យាធិ មរណៈ​បាន​ឡើយ ព្រោះហេតុនោះ​បុគ្គល​ត្រូវ​បំពេញការងារ​ណា​ដែល​សំខាន់​ឱ្យ​បាន​មុន​ពេល​រោគា​ចូល​មក​បៀតបៀន​ក្នុង​ខ្លួនប្រាណ​ឱ្យ​បាន​ឆាប់​រួសរាន់ ។

ព្រោះថា​មាន​តែ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ដែល​អាច​បំពេញការងារ​ឲ្យ​បាន​គ្រប់​លក្ខ​ខន្ធ និង​ទទួលលទ្ធផល​ជា​វិជ្ជមាន ដូច្នេះ​បុគ្គល​គប្បី​យល់​ពី​សុខភាព​ហើយ​គួរ​កំណត់​ថា ការងារ​ណា​ដែល​ជា​ប្រយោជន៍​ត្រូវ​តែ​ធ្វើ​ឲ្យ​ហើយ​ស្រេច មុន​ពេល​ដែល​ជំងឺ​ណាមួយ​ចូល​មក​លុកលុយ​ក្នុង​ខ្លួនប្រាណ​ ។

នេះ​ជា​ពុទ្ធ​បំណង មិន​ឲ្យ​សត្វលោក​តក់ស្លុត​នៅ​ពេល​ដែល​យើង​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ណាមួយ​នោះ និង​ត្រូវ​គិត​ថា វា​ជា​មរតក​របស់​យើង​គ្រប់​គ្នា គ្មាន​អ្នក​ណា​គេច​រួច​ចៀស​ផុត​បាន​ឡើយ ។