ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​ទាំង​៥​ឱ្យ​ទោស​ភ្លាម​ៗ​ក្នុង​បច្ចុប្បន្ន

4 ឆ្នាំ មុន

ឪពុក​ម្តាយ​គប្បី​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​ទាំង​៥​ប្រការ​នេះ​ដាច់ខាត ព្រោះថា អំពើអាក្រក់​ទាំង​អស់នេះ​កាលបើ​បុគ្គល​ណា​ប្រព្រឹត្ត​ឱ្យប្រាក​ដហើយ បុគ្គល​នោះ​នឹង​ទទួលផល​ភ្លាម​ៗ​ទាន់​ភ្នែក​ដែល​កំពុង​រស់នៅ មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ឡើយ ។ អំពើអាក្រក់​ទាំង​៥​ប្រការ​នោះ ១-​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន ២-​លេង​ស្រា…

ឪពុក​ម្តាយ​គប្បី​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​ទាំង​៥​ប្រការ​នេះ​ដាច់ខាត ព្រោះថា អំពើអាក្រក់​ទាំង​អស់នេះ​កាលបើ​បុគ្គល​ណា​ប្រព្រឹត្ត​ឱ្យប្រាក​ដហើយ បុគ្គល​នោះ​នឹង​ទទួលផល​ភ្លាម​ៗ​ទាន់​ភ្នែក​ដែល​កំពុង​រស់នៅ មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ឡើយ ។

អំពើអាក្រក់​ទាំង​៥​ប្រការ​នោះ ១-​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន ២-​លេង​ស្រា ស្រវឹង​អួទីនួ​រាល់​ថ្ងៃជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ផលប្រយោជន៍​រាល់ថ្ងៃ ៣-​លេងល្បែង​ភ្នាល់​គ្រប់​ប្រភេទ វា​មិន​ដែល​ចម្រើន​ព្រោះ​ល្បែងភ្នាល់​នោះ​ទេ ៤-​សេពគប់​បាបមិត្ត តាម​ធម្មតា​បុគ្គល​ពាល​តែង​នាំ​ខ្លួន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស និង​៥-​ភាព​ខ្ជិលច្រអូស ទ្រព្យសម្បត្តិ​មិន​ដែល​កើត​មាន​ដល់​អ្នក​ខ្ជិលច្រអូស​ឡើយ ។

អ្នកប្រាជ្ញ​ពុទ្ធសាសនា​បាន​បញ្ចេញ​ទស្សនៈ​ថា កាលបើ​ឪពុក​ម្តាយ​ណា​ព្យាយាម​ចិញ្ចឹម​កូន អប់រំ​កូន​ដោយ​ប្រពៃ មាតាបិតា​នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​មានគុណ​ដ៏​ល្អ​របស់​កូន ហើយ​បើ​កូន​មាន​កំហុស​អ្វី​ក៏​មិន​អាច​បន្ទោស​ទៅ​លើ​ឪពុក​ម្ដាយ​បាន​ឡើយ ព្រោះ​លោក​ខំព្យាយាម​ចិញ្ចឹម​កូន អប់រំ​កូន​រួច​ហើយ ។