ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​មិត្ត​ល្អ​ចាត់​ថា​ជា​សុចរិតធម៌​ទាំងមូល

4 ឆ្នាំ មុន

ការ​ប្រព្រឹត្ត​សុចរិតធម៌​ត្រូវ​អាស្រ័យ​កល្យាណមិត្ត​ជា​សំខាន់ ព្រោះ​ការ​មាន​មិត្ត​ល្អ​នេះឯង​ចាត់​ថា​ជា​អំពើ​ល្អ​ទាំងមូល ដូចដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ គុណជាតិ​ឯណា គឺ​ការ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណជាតិ​នោះ​ចាត់ជា​សុចរិតធម៌​ទាំងមូល ។…

ការ​ប្រព្រឹត្ត​សុចរិតធម៌​ត្រូវ​អាស្រ័យ​កល្យាណមិត្ត​ជា​សំខាន់ ព្រោះ​ការ​មាន​មិត្ត​ល្អ​នេះឯង​ចាត់​ថា​ជា​អំពើ​ល្អ​ទាំងមូល ដូចដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ថា ម្នាល​អានន្ទ គុណជាតិ​ឯណា គឺ​ការ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណជាតិ​នោះ​ចាត់ជា​សុចរិតធម៌​ទាំងមូល ។

ម្នាល​អានន្ទ សុចរិតធម៌​នេះឯង ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ មាន​ក្លើ​ល្អ នឹង​ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ ប្រកបដោយ​អង្គ​៨ និង​ធ្វើ​ឲ្យ​ចម្រើន​នូវ​មគ្គ​ដ៏​ប្រសើរ​យ៉ាង​នេះឯង ។

តាម​ធម្មតា​កល្យាណមិត្ត​ជា​អ្នក​ដល់​ព្រម​ដោយ សទ្ធា សីល សុតៈ ចាគៈ វីរិយៈ សតិ សមាធិ និង​បញ្ញា រមែង​បបួល​ក្នុង​វត្ថុ​ដែល​មាន​ប្រយោជន៍​តែ​ម្យ៉ាង ។

ដូច​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ទុក​មក​ថា ភិក្ខុ​ណា​ជា​អ្នក​ធ្វើខ្លួន​ឲ្យ​ជាទី​ស្រឡាញ់ គួរ​គោរព គួរ​សរសើរ ឧស្សាហ៍​ប្រៀនប្រដៅ អត់ធន់​ចំពោះ​ពាក្យ​សម្ដី ជា​អ្នក​និយាយ​ពាក្យ​ជ្រាលជ្រៅ ទាំង​មិន​ដឹកនាំ​ក្នុង​ហេតុ​ដែល​មិន​គួរ ភិក្ខុ​នោះ​នឹង​បានជា​ស្រែបុណ្យ​នៃ​មនុស្ស​ទូទៅ​មិន​ចំពោះ ។