ភាពយន្តបរទេសវាយលុកយ៉ាងសាហា.វធ្វើអោយលឹបបាត់ភាពយន្តខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកសារផ្លូវការមួយរបស់រដ្ឋាភិបាលបានបង្ហាញអោយឃើញថាភាពយន្តបរទេសបានដណ្តើមកាន់កាប់ទីផ្សារភាពយន្តនៅកម្ពុជាយ៉ាងលើសលុបលើភាពយន្តក្នុងស្រុក។ ឯកសារដែលកោះសន្តិភាពទទួលបានបានបង្ហា្ញថា មានភាពយន្តបរទេសរហូតដល់២៤៨ចំណងជើងបានទទួលទិដ្ឋាការបញ្ចាំងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះភាពយន្តភាគចំនួន៧៥ចំណងជើង និងភាពយន្តរាយចំនួន១៧៣ចំណងជើង។ ទន្ទឹមនោះមានភាពយន្តបរទេសចំនួន៣០២ចំណងជើងបានចុះបញ្ជីដើម្បីនាំចូលក្នុងប្រទេសកម្ពុជា។ ចំណែកភាពយន្តខ្មែរវិញគឺមានតែភាពយន្តខ្មែរមួយភាគចប់ចំនួនតែ៤៨ចំណងជើងប៉ុណ្ណោះដែលត្រូវបានផ្តល់ទិដ្ឋាការបញ្ចាំងខ្សែភាពយន្ត។ តាមរោងភាពយន្តទំនើបៗគេឃើញមានតែការចាក់បញ្ចាំងខ្សែភាពយន្តបរទេសតែប៉ុណ្ណោះ។…
ចែករំលែកព័តមាននេះ