ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បិទផ្លូវជាតិលេខ៤ ផ្ទុះហិ.ង្សារួចមក បានបើកឡើងវិញហើយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រភព​ពី​អធិការ​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​​កាលពី​​វេលា​​ម៉ោងជាង​១រសៀល​​ថ្ងៃ​ទី​១៩ ​មេ​សា ​២០១៩​ ​នេះ​ថា សមត្ថ​កិច្ច​កង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៤​នាក់ មន្ត្រី​សាលាស្រុក​ម្នាក់​ និង​ប្រជា​កា​ពា​ភូមិ​​ចំនួន​​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​​ផ្ទុះហិង្សា​រវាង​ក្រុម​​ប្រជា​​​ពលរដ្ឋ​​បានគប់់ដុំថ្មមកលើសមត្ថកិច្ច…

ខេត្តព្រះសីហនុ ៖ ប្រភព​ពី​អធិការ​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​​កាលពី​​វេលា​​ម៉ោងជាង​១រសៀល​​ថ្ងៃ​ទី​១៩ ​មេ​សា ​២០១៩​ ​នេះ​ថា សមត្ថ​កិច្ច​កង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៤​នាក់ មន្ត្រី​សាលាស្រុក​ម្នាក់​ និង​ប្រជា​កា​ពា​ភូមិ​​ចំនួន​​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​​ផ្ទុះហិង្សា​រវាង​ក្រុម​​ប្រជា​​​ពលរដ្ឋ​​បានគប់់ដុំថ្មមកលើសមត្ថកិច្ច ខណៈ​ពេល​សមត្ថកិច្ច​មានវិធានការ​ចុះរុះរើសំណង់អនាធិបតេយ្យ ដែល​អាជ្ញាធរ​អះអាង​ថា ក្រុម​ជន​អនាធិបតេយ្យ​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ៤ នៅ​ចំនុច​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​​ចន្លោះម៉ោង​៨ទៅ​៩ព្រឹក​ថ្ងៃ​​ទិ​​១៩ មេសា ។

ក្រោយពេលបិទផ្លូវជាតិ​​លេខ​​៤​​​អស់រយៈពេលប្រហែល​​​២០នាទី​រួចមក ត្រូវ​បាន​បើក​​ឱ្យធ្វើ​ចរាចរណ៍ឡើងវិញ​នាព្រឹកថ្ងៃដដែលនោះផងដែរ បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំណែនាំ​​ដល់​​​ប្រជាពលរដ្ឋ​រួចមក ។

​លោក​អធិការ​បាន​បន្ត​ថា ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​ព័ត៌​មាន​ពី​កង​កំលាំងដែល​ត្រូវ​​របួស នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ តាម​រយៈលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឧបត្ថម្ភ​ដល់​កំលាំង​នគរបាល​ដែល​រង​របួស​ចំនួន​៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន១​លាន​រៀល កំលាំង​ប្រជា​កា​ពារ​ភូមិ​​ចំនួន​២​នាក់ ​ក្នុង​ម្នាក់​ៗទទួលបាន​៥០​ម៉ឺន​រៀល ។​

ជាមួយ​គ្នា​នេះ​ផង​ដែរ ​លោក​ យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​លោក​សរ កក្កដា​អភិបាលស្រុក​ព្រៃ​នប់ ក៍បាន​ឧបត្ថម្ភ​បន្ថែម ក្នុង​នោះ​មាន កំលាំង​នគរបាល៤​នាក់ ក្នុង​នោះ​ម្នាក់រ​រង​បួស​ធ្ងន់​ចំនួន១លាន​រៀល​និង៣​នាក់​រងរបួស​ស្រាល​ម្នាក់​ៗ៥០​ម៉ឺន​រៀល ប្រជា​កា​ពារ​ភូមិ​២នាក់​ម្នាក់​៥០​ម៉ឺន​រៀល និង​មន្ត្រី​សាលាស្រុក​ម្នាក់​៥០​ម៉ឺន​រៀល ។ សម្រាប់​កំលាំង​នគរបាល​ម្នាក់​បាន​រង​របួស​ដាច់​លើ​ច​ញ្ចើ​ម​ដេ​រជា​ច្រើន​ថ្នេរ ត្រូវ​បាន​លោកស្នងការ​អោយ​ដឹក​បញ្ជូន​ទៅ​សម្រាក់​ព្យាបាល​នៅ​ឃ្លី​និ​ច​ឯកជន​សេ​តេ ខេត្ត​ព្រះ​សីហ​នុ ចំណែក​កំលាំង​ដែល​រង​របួសស្រាល​ត្រូវ​សម្រាក​ព្យាបាល​នៅ​វាល​រេញ ។

លោក​​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​មាន​​ប៉ូ​លី​ស​មួយ​រូប​ក្នុង​ចំណោម​សមត្ថកិច្ច​មួយ​ចំនួន​ដែល​រង​របួស​ពេល​ចុះ​អន្តរា​គម​ន៌​បើក​ចរាចរ​ណ៏​ផ្លូវជាតិ​លេខ​៤ ​ឡើង​វិញ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​បិទផ្លូវ ប្រើ​ហឹ​ង្សា​គុប​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច នៅ​ក្នុង​វិធានការ​ណចុះ​រុះរើ​សំណង់​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា​ជា​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​នៅ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ។

អ​ជ្ញា​ធរ​ខេត្ត​ព្រះ​សីហ​នុ​​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់​បន្ថែម​ទៀត ក្នុង​ករណី​ពលរដ្ឋ​បិទផ្លូវ​ជាតិ​លេខ​៤​ និង​ប្រើ​ហិង្សាមក​​លើ​សមត្ថកិច្ច ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្ដរាគមន៍​ឲ្យ​បើកផ្លូវ​ជាតិ​លេខ​៤ ឡើង​វិញ ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ​បាន​ឲ្យ​ដឹង​ថា ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​នគ​បាល​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ដែល​បាន​ដឹកនាំ​ និង​ចូលរួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្រី​នគរបាល និង​ប្រជា​ការពារ នៅ​ពេល​ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្ដរាគមន៍ ឲ្យ​ពួក​គេ​បើកផ្លូវ​ឡើង​វិញ ក្រោយ​យក​ដុំ​ថ្ម និង​មែកឈើ​ទៅ​ដាក់​បិទផ្លូវ​ជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។​ ការ​ចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​បន្ថែម​នេះ​​បាន​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃ​១៩ ​មេ​សា ក្រោយ​ពី​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​កាលពី​ម្សិលមិញ ដែល​សរុប​រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​៨​នាក់​ហើយ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា «​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ការពារ​ចុះ​ទៅ​សម្របសម្រួល និង​រើស​ដុំ​ថ្ម​ចេញពី​ផ្លូវ​ស្រាប់តែ ប្រជាពលរដ្ឋ​ទាំងនោះ បាន​គុំ​ដុំ​ថ្ម​ទៅ​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​មន្ដ្រី​នគរបាល​ចំនួន​៤​នាក់ និង​ប្រជា​ការពារ​២​នាក់ រង​របួស​បែកក្បាល ហើយ​មាន​រថយន្ដ​៣​គ្រឿង បាន​រង​ការ​ខូចខាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ