ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី ករុណា ពេជ្រ មួយ​ឃ្លាត​យ៉ាង​ចាក់​ដោត ៖ «​សួស្តី​ឆ្នាំ​ថ្មី ហេង ហេង​… ទំ​រាំ​​តស៊ូ​ដណ្តឹង​យក​អូន​បាន​មិន​ងាយ​ទេ ព្រោះ​ថ្លៃទឹកដោះ​អូន​ច្រើន​ពេក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​បាន​បញ្ចប់​ភ្លាម តារាចម្រៀង​លោក ករុណា បាន​ប្តូរ​រថយន្ត​ថ្មី​ម៉ាក lexus ៥៧០ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​។ តារាចម្រៀ​ង​​រូប​នេះ​បាន​បង្ហាញ​រថយន្ត​ថ្មី​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​បាន​បញ្ចប់​ភ្លាម តារាចម្រៀង​លោក ករុណា បាន​ប្តូរ​រថយន្ត​ថ្មី​ម៉ាក lexus ៥៧០ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​។ តារាចម្រៀ​ង​​រូប​នេះ​បាន​បង្ហាញ​រថយន្ត​ថ្មី​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ ជាមួយនឹង​ការ​លើក​សរសើរ និង​អបអរសាទរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ និង​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ​។

ករុណា ពេជ្រ បាន​ចាត់​ទុក​ការ​សម្រេច​ទិញ​បាន​រថយន្ត​ក្នុង​ក្តី​ស្រ​ម៉ៃ​នា​ពេល​នេះ គឺ​មួយ​ផ្នែក​ធំ​សម្រាប់​ប៉ា​របស់​លោក​ដែល​កំពុង​ព្យាបាល​ជំងឺ​និង​សម្រាប់​ខ្លួន​លោក​ផង​ដែរ​។ ជាមួយនឹង​ការ​នាំ​ចូល​នូវ​រថយន្ត​ស៊េរី​រថយន្ត​ដ៏​ទំនើប​នេះ តារាចម្រៀង​រូប​នេះ​ក៏​បាន​ភ្ជាប់​សារ​បញ្ជាក់​ផង​ដែរ​ថា​សួស្តី​ឆ្នាំ​ថ្មី ហេង ហេង​… ទំ​រាំ​តស៊ូ​ដណ្តឹង​យក​អូន​បាន មិន​ងាយ​ទេ ព្រោះ​ថ្លៃទឹកដោះ​អូន​ច្រើន​ពេក​… ។

លោក​បន្ថែម​ថា មួយ​ចំណែក សំរាប់​ប៉ា​.. មួយ​ចំណែក​សំរាប់​គ្រួសារ​.. មួយ​ចំណែក​នេះ ដើម្បី​ខ្លួនឯង​… ប្រសិនបើ​ប៉ា​ដឹងខ្លួន ចង​ចាំ​វិញ មិនដឹង​បាន​សប្បាយចិត្ត ញញឹម​យ៉ាងណា​ទេ​….!!!​។

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​ទិញ​បាន​រថយន្ត​ថ្មី​នេះ​លោក ករុណា ពេជ្រ ក៏​នាំ​ប៉ា​របស់​សាក​ជិះ​មុនគេ ដើម្បី​ជា​ការ​តបស្នង​សងគុណ បើ​ទោះបីជា​ពេល​នេះ​ប៉ា​របស់​លោក​មិន​អាច​និយាយ​អ្វី​បាន​ក៏​ដោយ​។ បើ​ទោះបី​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ​តារាចម្រៀង​លោក ករុណា ហាក់​មិន​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​បាន​រស់នៅ​ក្នុង​ជីវភាព​មួយ​យ៉ា​ហ៊ឺហារ​ជាមួយនឹង​ការ​ស្នាក់​នៅ​វីឡា​ដ៏​ស្កឹមស្កៃ និង​មាន​ដី​ច្រើន​កន្លែង​ផង​ដែរ​។បើ​ទោះបីជា​បច្ចុប្បន្ន​លោក​កំពុង​មាន​តំណែង​ធំ​មួយ​នៅ​ស្ថានីយទូរទស្សន៍​ថោ​ន និង​ជោគជ័យ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​បានលឺ​ពី​ជីវិត​ស្នេហា​របស់​លោក​នៅឡើយ​ទេ​៕

បើ​ទោះបីជា​បច្ចុប្បន្ន​លោក​កំពុង​មាន​តំណែង​ធំ​មួយ​នៅ​ស្ថានីយទូរទស្សន៍​ថោ​ន និង​ជោគជ័យ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​បានលឺ​ពី​ជីវិត​ស្នេហា​របស់​លោក​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ