តោះ​មក​មើល​! ស្រី​ស្អាត​ណា​គ្រង​តំណែង​​តួអង្គ​ទេវតា​នៅ​សង្ក្រាន្ត​ព្រៃវែង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង

Sponsored

ខេត្តព្រៃវែង ៖ អតីត​បវ​កញ្ញា​ចក្រ​កម្ពុជា កញ្ញា រឿ​ន ណាត បាន​គ្រង​តំណែង​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី ក្នុង​ពិធី​សង្ក្រាន្ត​នៅ​ក្នុង​ខេត្តព្រៃវែង ដែល​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកចូលរួម និង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ រូបថត​របស់​កញ្ញា​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ពាក្យពេចន៍​លើក​សរសេរ​មិន​ដាច់​ពី​មាត់​ជាមួយ​នឹង​រូបរាង និង​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​។

ជាមួយ​មោនភាព​នេះ រឿ​ន ណាត ក៏​បាន​បង្ហោះ​សារ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា នាង​ខ្ញុំ​មាន​កិត្តិយស និង​សូម​ថ្លែងអំណរគុណ​ដល់​បង​ៗ ស​.​ស​.​យ​.​ក ប្រចាំ​ខេត្តព្រៃវែង បង​ៗ​អ្នក​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​ខេត្តព្រៃវែង និង​អ្នកគ្រូ លោកគ្រូ ក្រសួង​វប្បធម៌ ដែល​បាន​ជ្រើសរើស​រូប​នាង​ជា​តួរ​ព្រះ​នាង​ទុ​ង្សា​ទេវី និង​បាន​សំអិតសំអាង​កាយ​ដល់​រូប​នាង​ខ្ញុំ​សំរាប់​កម្មវិធី​ដង្ហែរ​ក្បួន​សង្ក្រាន្ត​ឆ្នាំ​នេះ​! សូម​ជូនពរ​លោក​ទាំងអស់​គ្នា​ជួប​តែ​សេចក្តីសុខ សុភមង្គល សុខភាព​ល្អ និង​ចំរុងចំរើន​រហូត​។

គួ​បញ្ជាក់​ថា សង្ក្រាន្ត​ខេត្តព្រៃវែង​បាន​រៀបចំ​ឡើង​រយៈពេល​៣​ថ្ងៃ​ដោយ​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន ក្នុង​នោះ​គេ​ក៏​សង្កេត​ឃើញ​មាន​វត្តមាន​តារា​ជា​ច្រើន​បាន​ចូលរួម​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ