ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសម រង្ស៊ី ​និង ​លោក កឹម សុខា​ ដឹកនំាបាតុកម្ម​និងហែក្បួន​ទៅកាន់ស្ថាន​ទូតអាមេរិក​ អង់គ្លេស ​និង​ បារំាង​នៅព្រឹកនេះ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ប្រធាន និង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា ​នឹងទៅដល់ទីលាន​ប្រជាធិបតេយ្យ​នៅម៉ោង ​៩ព្រឹកថ្ងៃទី២៤​ តុលា ២០១៣​ ​ដើម្បីដឹកនំា​ធ្វើមហាបាតុកម្ម​អហិ.ង្សា និងហែក្បួន​យកញ្ញត្តិ​ដាក់ជូន​ស្ថានទូតអាមេរិក ​អង់គ្លេស ​និង ​បារំាង ។

នៅឯទីលាន​ប្រជាធិបតេយ្យ​នោះវិញ​ ក្រុមអ្នកគំាទ្រ​បក្សប្រឆាំង​ប្រមាណ៣០០០នាក់​គិតត្រឹមម៉ោង៨​និង៤៥នាទីព្រឹកនេះ​ បានប្រមូលផ្តុំគ្នា​រង់ចំាមេបក្ស​ប្រឆាំង​ទំាងពីរ ។​

រាជធានីភ្នំពេញ​៖ ប្រធាន និង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី​ និង ​លោក កឹម សុខា ​នឹងទៅដល់ទីលាន​ប្រជាធិបតេយ្យ​នៅម៉ោង ​៩ព្រឹកថ្ងៃទី២៤​ តុលា ២០១៣​ ​ដើម្បីដឹកនំា​ធ្វើមហាបាតុកម្ម​អហិង្សា និងហែក្បួន​យកញ្ញត្តិ​ដាក់ជូន​ស្ថានទូតអាមេរិក ​អង់គ្លេស ​និង ​បារំាង ។

នៅឯទីលាន​ប្រជាធិបតេយ្យ​នោះវិញ​ ក្រុមអ្នកគំាទ្រ​បក្សប្រឆាំង​ប្រមាណ៣០០០នាក់​គិតត្រឹមម៉ោង៨​និង៤៥នាទីព្រឹកនេះ​ បានប្រមូលផ្តុំគ្នា​រង់ចំាមេបក្ស​ប្រឆាំង​ទំាងពីរ ។​ចំណែក​សមត្ថកិច្ច​រាប់សិបនាក់ ​ក៏ត្រូវបានគេបន្ត​ដាក់ពង្រាយ​នៅជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ ស្ថិតនៅខាងក្រោយ​ស្ថានទូតអាមេរិក​ប្រចំាកម្ពុជា ក៏ដូចជានៅតាម​គោលដៅ​សំខាន់ៗ​មួយចំនួនទៀត​ ដើម្បីត្រៀមរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ​និង ​បង្រ្កាប​ក្នុងករណី​មានអំពើហិង្សា​ណាមួយកើត​ឡើង ។

នៅព្រឹកថ្ងៃទី២ ​នៃការធ្វើ​មហាបាតុកម្ម​អហិង្សា​ដឹកនំាដោយ​គណបក្សសង្គ្រោះជាតិ​ ទិដ្ឋភាពជាទូទៅ​ក្នុងរាជធានី​ភ្នំពេញ​មានសភាពប្រក្រតីឡើងវិញ ខុសពីថ្ងៃម្សិលមិញ​ដែលមានសភាព​ស្ងប់ស្ងាត់​តាមដងផ្លូវ ។

បើតាមសេចក្តី​ជូនដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៤ ​តុលា​ ចាប់ពីម៉ោង៨ព្រឹក​ ដល់ម៉ោង១០​និង៣០នាទី ​ការហែក្បួន​យកញ្ញត្តិ​និងស្នាមមេដៃ​ប្រជាពលរដ្ឋ​ទៅកាន់​ស្ថានទូតអាមេរិក​ អង់គ្លេស​ និង បារំាង ​ត្រូវឆ្លងកាត់ផ្លូវលេខ​ ៦១ ​ផ្លូវលេខ ​៤៧​ និង ​ផ្លូវលេខ ៧៦ ​។ ​ដូច្នេះប្រជាពលរដ្ឋ​ ត្រូវចៀសវាង​ធ្វើដំណើរ​តាមផ្លូវ​ខាងលើ ព្រោះអាចនឹងមានការកកស្ទះចរាចរណ៏ ។ សេចក្តីរាយការណ៏​នៅមុននេះបន្តិច​ លោក សម រង្ស៊ី​ និង លោក កឹម សុខា ​បានទៅដល់ទីលាន​ប្រជាធិបតេយ្យ​ហើយនៅម៉ោង៩ព្រឹកនេះ ៕