ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ថ្ងៃ​ចូល​ឆ្នាំ​ទី​១​ប៉ុណ្ណោះ ចំនួន​អ្នក​ស្លា.ប់ និង​របួសធ្ងន់​-​ស្រាល​៦៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​មួយ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៣១​លើក បណ្តាល​មនុស្ស​ស្លាប់​១៧​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​មួយ គឺ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៣១​លើក បណ្តាល​មនុស្ស​ស្លាប់​១៧​នាក់ ក្នុង​នោះ​ស្រី​២​នាក់ របួសធ្ងន់​៣២​នាក់ ស្រី​៥​នាក់ និង​របួសស្រាល​១៥​នាក់ ស្រី​៣​នាក់ ។

ហើយ​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​ល្បឿន​លឿន​១៦​លើក ស្លាប់​១០​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​២​នាក់​, ប្រជែង​៤​លើក​ស្លាប់​៣​នាក់​, បត់​គ្រោះថ្នាក់​៤​លើក​ស្លាប់​១​នាក់ សរុប​ស្លាប់​១៧​នាក់ ដោយ​ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​៩​នាក់​) រថយន្ត​តូច​៣​នាក់ , ថ្មើ​ជើង​១​នាក់ ។

ចំពោះ​គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​និង​ម៉ូតូ​៧​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១០​លើក​ស្លាប់​៥​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរ​ជើង​១​លើក​, ម៉ូតូ​និង​យាន​ផ្សេង​ៗ៣​លើក​ស្លាប់​២​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​៣​នាក់​, រថយន្ត​តូច​និង​ថ្មើ​ជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក​ស្លាប់​២​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​៥៧​គ្រឿង​មាន ម៉ូតូ​៣៣​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ៦​លើក​,​ថ្មើរជើង​១​នាក់ ។

រីឯ​យានយន្ត​បង្កហេតុ​មាន ម៉ូតូ​១៦​លើក​, រថយន្ត​តូច​១២​លើក​, រថយន្ត​ធំ​១​គ្រឿង​, ផ្សេង​ៗ២​លើក ។ គ្រោះថ្នាក់​ខាងលើ​ទាំងនេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​១៨​លើក​, ផ្លូវ​ខេត្ត​១២​លើក​, ផ្លូវលំ​១​លើក ។ ហើយ​រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាន ខេ​ត្ត្បូងឃ្មុំ​២​លើក​ស្លាប់​៤​នាក់ ក្នុង​នោះ​ស្រី​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​), កំពង់ស្ពឺ​១ លើក​ស្លាប់​៣​នាក់​, ភ្នំពេញ​៦​លើក​ស្លាប់​២​នាក់​របួស​៦​នាក់​, បាត់ដំបង​២ លើក​ស្លាប់​២​នាក់​, ព្រះ​សីហ​នុ​១​លើក​ស្លាប់​ស្រី​១​នាក់ របួស​ស្រី​១​នាក់​, ក្រចេះ​៣​លើក​ស្លាប់​២​នាក់ របួស​៥​នាក់ (​ស្រី​១​នាក់​), ស្វាយ​រៀង​៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់ (​ស្រី​១​នាក់​), កំពង់ឆ្នាំង​១​លើក​ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​៦​នា​លក់ ក្នុង​នោះ​ស្រី​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ