ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា មាស សុខ​សោភា គ្មាន​គម្រោង​​រៀប​ការ​ម្តងទៀត​ដូច​ការ​លើក​ឡើង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មានការ​និយាយ​ថា មាស សុខ​សោភា អាច​នឹង​ចូល​រោងការ​នៅ​ក្នុងស្រុក​ម្តងទៀត​ជាមួយ​ស្វាមី​ខ្មែរ​សញ្ជាតិ​កា​ណា​ដា​។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មានការ​លើក​ឡើង​ថា ពិតជា​កក្រើក​ព្រោះថា មាស សុខ​សោភា…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មានការ​និយាយ​ថា មាស សុខ​សោភា អាច​នឹង​ចូល​រោងការ​នៅ​ក្នុងស្រុក​ម្តងទៀត​ជាមួយ​ស្វាមី​ខ្មែរ​សញ្ជាតិ​កា​ណា​ដា​។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មានការ​លើក​ឡើង​ថា ពិតជា​កក្រើក​ព្រោះថា មាស សុខ​សោភា ជា​កំពូល​តារាចម្រៀង​ល្បី ហើយ​មហា​ជន​ឲ្យ​តម្លៃ​ថា​រាជ​នី​សំឡេង​។

បើ​យោង​តាម​ការ​ទម្លាយ​សារ​ជា​ថ្មី​របស់​សាមីខ្លួន​ផ្ទាល់ គឺ​គ្មាន​គម្រោង​រៀប​ការ​ឲ្យ​ផ្អើល​គេ​ឡើយ​។ ដូចនេះ​អ្នក​ទន្ទឹងរង់ចាំ​មើល មាស សុខ​សោភា គ្រង​ឈុត​ប្រពៃណី​រៀប​ការ​នោះ​មិន​អាច​មាន​នោះ​ទេ​។

កាន់តែ​មាន​ប្រជាប្រិយភាព មាស សុខ​សោភា កាន់តែ​មាន​រូប​សម្ផស្ស និង ការ​តែងខ្លួន​ឡើង​ខ្ញង់​តែ​ម្តង មិន​ថា ឡើង​ច្រៀង​នៅ​តាម​កម្មវិធី​នានា ឬ​កម្មវិធី​ជា​លក្ខណៈ​កម្សាន្ត​នោះ​ទេ ។ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាស សុខ​សោភា ក៏​មាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បទ​ផង​ដែរ ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ មាស សុខ​សោភា ក៏​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កា​ណា​ដា​ទៀត​ផង​។

សោភា​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​កាលពី​ពេល​មុន​ចូល​ឆ្នាំ​ថា នាង​ហោះ​ទៅ​កា​ណា​ដា​នៅ​ថ្ងៃ​ទី​១៨ មេ​សា​នេះ ដោយ​ដំណើរ​ចាកចេញ​រយៈពេល​៣​ខែ​។ នាង​ចាកចេញ​សម្តែង​ដល់​ទៅ​រយៈពេល​យូរហើយ អាច​ឆ្លង​ទៅ​អា​មេ​រិ​ក​៣​ខែ​ទៀត គឺជា​ប្រវត្តិសាស្ត្រ​ហើយ​តាំងពី​ចូល​សិល្បៈ​ជិត​២០​ឆ្នាំ​។ តារា​លំដាប់​ប្រទេស​រូប​នេះ​អះអាង​ទៀត​ថា ការ​ឆ្លង​នាយ​សមុទ្រ​រយៈពេល​ច្រើន​ខែ ដើម្បី​ប្តូរ​បរិយាកាស ព្រោះ​ក៏​ហត់នឿយ​ជាមួយ​ការងារ​ច្រើន ណាមួយ​ចង់​បន្ត​ការ​រីករាយ​សម្តែង​ជាមួយ​បងប្អូន​ក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​។

នៅ​ពេល​សួរនាំ​បញ្ហា​រៀប​ការ​សោភា​និយាយ​លឿន​ថា អត់​មាន​ដំណឹង​រៀប​ការ​នៅ​ក្នុងស្រុក​ទៀត​ទេ ព្រោះ​នាង​រៀប​ការ​យូរហើយ បើ​រៀប​ពិធី​ទៀត​នាំ​តែ​ខាត​ពេល ប៉ុន្តែ​អ្វី​ដែល​នាង​ខកបំណង គឺ​មិន​បាន​នៅ​ចូលរួម​មង្គលការ ឱ​ក សុគន្ធ​កញ្ញា ជា​មិត្តភក្តិ​ដែល​រៀប​ការ​ពាក់កណ្តាល​ខែឧសភា​ខាង​មុខ ដូច្នេះ​មាន​តែ​ជូនពរ​ឲ្យ​គាត់​មាន​សេចក្តីសុខ​តរៀង​ទៅ​។

ហើយ​មុន​ហោះ​ទៅ​កា​ណា​ដា​មាស សុខ​សោភា បាន​សម្រុក​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ញឹកញាប់ ដើម្បី​លា​មហាជន​ជា​ហ្វ្រេ​ន​មួយ​រយៈ​។ ចំពោះ​បទ​ចម្រៀង​សម្រាប់​ចូល​ឆ្នាំ​នាង​លេចធ្លោ​ជាងគេ​ដូច​ជា​បទ «​រលឹម​ប្រុយ​ៗ» បទ​«​ប៉ក់​ក​ន្ទ្រឹ​ម​អើយ​» និង​បទ​«​ឆ្នាំ​ថ្មី​រក​ប្តី​មិន​បាន​» សុទ្ធ​សឹង​ជា​បទ​ទាក់ទាញ​ចាក់​រាំ​គ្រប់កន្លែង​យ៉ាង​កក្រើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ