ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណរ​ឆ្នាំ​ថ្មី​មក​ដល់ តារា​២​ដួង​មាន​វិបត្តិ​បាត់បង់​សមាជិក​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានរឿង​សោកសៅ​មួយ​បាន​កើតឡើង​ចំ​បរិយាកាស​ឆ្នាំ​មក​ដល់ ដោយ​តារា​២​ដួង​ដែល​គេ​ស្គាល់​ច្បាស់​មាន​ស្នាដៃ​ក្នុង​សិល្បៈ​យូរ​ឆ្នាំ​មក​ហើយ​បាន​ជួប​វិបត្តិ​ទុក្ខ​ព្រួយ ព្រោះ​បាត់បង់​ញាតិ​មិត្ត​ជាទី​ស្រឡាញ់​។ ក្នុង​នោះ​អ្នកស្រី សួន ច​ន្ថា បាន​បាត់បង់​ម្តាយមីង​បង្កើត ចំណែក​អតីត​តារាចម្រៀង​សំឡេង​ផ្អែម…

រាជធានី​ភ្នំពេញ ៖ មានរឿង​សោកសៅ​មួយ​បាន​កើតឡើង​ចំ​បរិយាកាស​ឆ្នាំ​មក​ដល់ ដោយ​តារា​២​ដួង​ដែល​គេ​ស្គាល់​ច្បាស់​មាន​ស្នាដៃ​ក្នុង​សិល្បៈ​យូរ​ឆ្នាំ​មក​ហើយ​បាន​ជួប​វិបត្តិ​ទុក្ខ​ព្រួយ ព្រោះ​បាត់បង់​ញាតិ​មិត្ត​ជាទី​ស្រឡាញ់​។ ក្នុង​នោះ​អ្នកស្រី សួន ច​ន្ថា បាន​បាត់បង់​ម្តាយមីង​បង្កើត ចំណែក​អតីត​តារាចម្រៀង​សំឡេង​ផ្អែម មួន ម៉ា​រ៉ា បាន​បាត់បង់​ម្តាយបង្កើត​ក្នុង​ថ្ងៃ​ទី​១ ចូល​ឆ្នាំ​នេះ​តែ​ម្តង​។

ដំណឹង​សោកសង្រេង​នេះ​បាន​ក្លាយជា​ការ​ចាប់អារម្មណ៍​មួយ​ផ្នែក​ក្នុង​សង្គម​សិល្បៈ ព្រោះ​ម្នាក់​ៗ​បាន​ស​ម្រួ​ម​ចិត្ត​ឲ្យ​ជ្រះថ្លា​យក​អ្វី​ដែល​ថ្មី​ៗ​ក្នុង​ឆ្នាំ​ថ្មី បែរជា​ជួប​រឿង​ស្មាន​មិន​ដល់​។ សាច់ញាតិ​ជិតដិត​របស់​តារា​ល្បីឈ្មោះ​ទាំង​២​សុទ្ធតែ​ទទួលមរណភាព​ចំ​រដូវ​បុណ្យ​ទាន ដោយ​ពិបាកធ្វើ​អារម្មណ៍​ឲ្យ​នឹងនរ​បាន​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី សួន ច​ន្ថា បាន​បង្ហោះ​កាលពី​ថ្ងៃ​១៣ មេ​សា ឆ្នាំ​២០១៩​មុន​នេះ​ថា «​អ្នក​ម្តាយមីង​ខ្ញុំ លី ធី​វ​ណ្ណា ហៅ​សួន វ​ណ្ណា បាន​ទទួលមរណភាព​ហើយ សូមអ្នក​មីង​ទៅ​អោយ​បាន​សុខ​ស្ងប់ស្ងាត់​ណា​អ្នក​មីង​»​។

ចំណែក​លោក មួន ម៉ា​រ៉ា បាន​បង្ហោះ​ភាព​សោកសៅ​ថា «​អ្នក​ម្តាយ​ខ្ញុំ​បាន​ឆ្លង​ផុត​ឆ្នាំ​ថ្មី ម៉ោង​៩​និង​៣៥​នាទី​យប់​នេះ ម្តាយ​ខ្ញុំ​គាត់​លា​ទៅ​ឆ្ងាយ​ហើយ គឺ​ឆ្ងាយ​រហូត គាត់​ឈប់​ស្តីអោយ​កូន​ៗ​ហើយ គាត់​ស្រឡាញ់​កូន​ៗ​ណាស់ តែ​ម្តាយ​ហត់​ណាស់ គាត់​សម្រាក​ហើយ អ្នក​មានគុណ​តែ​ម្នាក់​គត់​របស់ខ្ញុំ​ទៅ​បាន​សុខ​ហើយ កូន​គ្មាន​ថ្ងៃ​ភ្លេច​អ្នក​ម្តាយ​ទេ កូន​ស្រឡាញ់​អ្នក​ម្តាយ​ណាស់ អ្នក​ម្តាយ​ស្អាត​របស់​កូន​អើយ​!» ។

សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ឃ្លាតឆ្ងាយ​សាច់ញាតិ​របស់​តារា​ទាំង​២​ដួង​នេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ